រាស្ដ្រ​ថា ៖ ទាំង​ក្មេង​ទំនើង​និង​ចាស់​ទំនើង​ចាប់​ហើយ​ដោះលែង​១០០​ឆ្នាំ​ទៀត ក៏​ចាប់​មិន​អស់​ដែរ​

478
ក្មេង​និង​ចាស់​ទំនើង​២២​នាក់ (​រូប​៖ គ្រញូង​)

(​បាត់ដំបង​) : ករណី​ចាប់​ក្មេង​ទំនើង​និង​ចាស់​ទំនើង​រួចហើយ​ដោះលែង​វិញ ជា​ថ្នូរ​នឹង​លាភសក្ការៈ​ត្រូវ​មតិ​មហាជន​រិះគន់ថា ចាប់​១០០​ឆ្នាំ​ទៀត​ក៏​មិន​អស់​ដែរ​ជាក់ស្តែង​នៅ​ម៉ោងជាង​២​កន្លះ​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​សួន​សម្ដេច​ក្រឡាហោម​ស ខេង ដែល​ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ត្រូវ​ក្រុម​បង្កា​បង្ក្រាប នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​ឃាត់ខ្លួន​ក្មេង និង​ចាស់​ទំនើង​ចំនួន​២២​នាក់ ដែល​តែងតែ​បង្ក​ភាពអនាធិបតេយ្យ និង​បំផ្លាញ​សម្បត្តិ​សារ​ធារ​ណៈ ហើយ​នាំយកទៅ​ពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន រួច​ធ្វើ​ការអប់រំ​រួច​ដោះលែង​ទៅផ្ទះ​វិញ​។​

​លោក ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្កា​បង្ក្រាប នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ក្នុងចំណោម​ក្មេង និង​ចាស់​ទំនើង​ទាំង​២២​នាក់ ពេល​ពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន​១៨​នាក់ ហើយ​ពួកគេ​បាន​សារភាពថា បាន​ប្រើប្រាស់​ថ្នាំញៀន​ពិតមែន​។​

​បច្ចុប្បន្ន​ក្មេង​ទាំងនោះ ក្រុម​បង្កា​បង្ក្រាបបាន​បញ្ជូន​ឲ្យ​កា​រិ​យា​ល​យ័​ជំ​នាយ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ជា​អ្នកដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕L ដោយ​៖ គ្រញូង​