រាំ​ជាន់ជើងគ្នា​គ្រាន់តែ​សួរនាំ​ត្រូវបាន​សន្តិសុខ​ហ្សូ​ក​ក្លឹប​ដាល់​មួយ​ដៃ​ចំ​ដើមទ្រូង​ផ្អើល​ទាំងយប់​

705
ចែករម្លែក

​ដោយ : ចាន់តូ​/​ភ្នំពេញ​ : មនុស្ស​ប្រុស​ស្រី ៨​នាក់​ក្នុងនោះ​មាន​ស្រី​៣​នាក់​និង​ប្រុស​៥​នាក់​ បានមក​ចូល​រាំលេង​កំសាន្ត​ក្នុង​ហ្ស៊ូ​ប​ក្លឹប​ហើយ​បាន​រាំលេង ទៅជា​ន់​ជើង ភាគី​ម្ខាង​ទៀត​បន្តិច​ប​ន្ទួ​ច​ស្រាប់តែ​សន្តិសុខ​ក្លឹប​នោះមក​ឃាត់ខ្លួន​តែ​ម្ខាង​ឯ​ម្ខាង​ទៀត​មិន​ឃាត់​នោះទេ​ហើយ​ថែម​ប្រើ​អំពើ​ហឹ​ង្សា​ បណ្ដាលឲ្យយុវជន​ម្នាក់​រងរបួស​បែក​ក្បាល​។ កាល​វេលា​ម៉ោង​១ យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ ពុធ​ទី​២២ ខែសីហា ឆ្នាំ​២០១៨​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ​ចំណុច​ក្នុង​ហ្ស៊ូ​ក​ក្លឹប​​ក្នុង​សង្កាត់​ភ្នំពេញ​ថ្នី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​ភាគី​រងគ្រោះ​ម្នាក់​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ថា ​គ្នា​របស់គាត់​បាន​ចូល​រាំលេង​កំសាន្ត​យ៉ាង​សប្បាយ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ បាន​រាំ​ប៉ះ​ភាគី​ម្ខាង​ទៀត​បែរជា​សន្តិសុខ​មកឃាត់​ពួកគាត់​ចំនួន​៣​នាក់ ​និង​ភាគី​ម្ខាង​ទៀត​មិនបាន​ឃាត់​នោះទេ ​ហើយ​ថែមទាំង​វាយ​ពួកគាត់​រងរបួស​បែក​ក្បាល​ម្នាក់ ។ ​ភ្លាមៗ​នោះដែរ​គាត់​ក៏បាន​ចូលទៅក្នុង​ក្លឹប​នោះ ​ដើម្បី​​សាកសួរ​ទៅ​សន្តិសុខ​ថា ​មានរឿង​អី​បែក​ជា​សន្តិសុខ​ជាច្រើន​ស្ទុះ​មករក​គាត់ រួច​ដាល់​មួយ​ដៃ​ចំ​ដើមទ្រូង ​គាត់​ក៏បាន​ចេញមក​ខាងក្រៅ​ក្លឹប​វិញ ​ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខឲ្យជួយ​អន្តរាគមន៍ ​បែរ​ជា​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​មក​សោះ​ ធ្វើឲ្យ​គាត់​អស់សង្ឃឹម​ហើយ​យុ​ជន ទាំង​៣​នាក់​នោះ​ត្រូវបាន​សន្តិសុខឲ្យ​​ទូរ​សព្ទ័ឲ្យ​បុរស​ម្នាក់​ដែល​សន្តិសុខ​ដាល់​មួយ​ដៃ​ចំ​ទ្រូង​ចូលមក​ខាងក្នុង​ក្លឹប ដើម្បី​ដោះស្រាយ​គ្នា​រូបគាត់​មិនបាន​ចូលទៅ​នោះទេ ​ដោយសា​គ្មាន​សមត្ថកិច្ច​ហើយ​រូបគាត់​ដោយ​អស់​ជម្រើសក៏បាន​ទាក់ទង​ទៅ​អ្នកសារ​ព័​ត៍​មាន ​ដើម្បីឲ្យ​ជួយ​ផ្សាយ​ ។

មួយសន្ទុះ​ក្រោយមក​ក៏​បានឃើញ​កម្លាំង​រាជ​អាវុតហត្ថ​សែន​សុខ ​មកជា​ច្រើន​នាក់​ហើយក៏បាន​ហៅ​ពួកគាត់​ដែលជា​ប់​ក្នុង​ក្លឹប​ចំនួន​៣​នាក់​ព្រមទាំង​បុរស​ម្នាក់ ​ដែល​ត្រូវ​សន្តិសុខ​ដាល់​មួយ​ដៃ​ចំ​ដើមទ្រូង​នោះ​ យកទៅ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ​៕​B