រិ​ទ្ឋ អូ​មេ​ហ្គា អ្នកដឹកនាំ​សម្តែង​ថោ​ន​បោះទុន​រាប់ម៉ឺន​ដុល្លារ​បើកហាង​ភេសជ្ជៈ​ល្បី​មួយ

826

(​ភ្នំពេញ​)៖ លោក រិ​ទ្ឋ អូ​មេ​ហ្គា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកដឹកនាំ​សម្តែង​ដ៏​មាន​សមត្ថភាព​និង​ល្បីឈ្មោះ​របស់​ផលិតកម្ម​ថោ​ន​នោះ បោះជំហាន​ធ្វើជា​ជំនួញ ក្រោយ​អាជីព​សិល្បៈ​ទទួលបាន​ជោគជ័យ​។ អ្នកដឹកនាំ​ដ៏​ល្បីឈ្មោះ​រូបនេះ​បាន​បោះទុន​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុងការ​បើកមុខ​ជំនួញ​ជាមួយនឹង​ភេសជ្ជៈ​ដែល​ពេញនិយម​និង​លក់ដាច់​។​

​ផលិតករ​របស់​ថោ​ន លោក ឃុន ធា​រិ​ទ្ឋិ ឈ្មោះ​ហៅ​ក្រៅ Rith Omega បាន​ចេញមុខ​ធ្វើជា​រកស៊ី​ម្តង​ដោយ​ទៅ​បើក​ជំនួញ​ថ្មី​និង​មាន​​ពេញនិយម ក្រោយពី​ការ​ខំ​សន្សំ​ប្រាក់​បាន​ពី​កម្លាំង​ការងារ​រហូត​ជិត​បើកហាង​លំដាប់​យុវវ័យ​មួយ ដែលមាន​ឈ្មោះ​យីហោ​ថា Chop Cha (​ឆប​ហ៍​ឆា​) ដែលជា​ប្រភេទ​គ្រឿង​ភេសជ្ជៈ ដែលមាន​ការពេញនិយម​សម្រាប់​យុវវ័យ ។​

​ក្នុង​ពិធី​ចូលរួម​ជា​ភ្ញៀវ​បើកសម្ពោធ​ហាង ឆប​ហ៍​ឆា នៅក្បែរ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ របស់​ម្ចាស់​ហាង​ឈ្មោះ សូ សំ​រស្មី ហៅ “​ណា​យ៉ូ​” លោក រិ​ទ្ឋិ​ អូ​មេ​ហ្គា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​ប្រហែលជា​ផ្អាក​ការងារ​មួយរយៈ​ខ្លី​ក្នុង​ផលិតកម្ម​ថោ​ន​ក្រោយ​បញ្ចប់​កិច្ចការ​មាន​ក្នុង​​គម្រោង​រួចរាល់ ដើម្បី​ងាក​ទៅកាន់​ខេត្តបាត់ដំបង​មួយខែ​បើក​មុខរបរ​អាជីវក​ម្ម​បែប​ជា​ទឹក​ត្រជាក់​រស់ជាតិ​ផ្អែម​ម៉ាក​Chop Cha​។ ​ការគិតគូរ​ឃើញ​មុខរបរ​នេះ នៅ​បាត់ដំបង​ដោយសារតែ​នៅ​បាត់ដំបង មិនទាន់មាន​អ្នកណា​នឹកឃើញ ស្រប​ពេលដែល​តំបន់​នោះ មាន​សភាព​ស៊ីវីល័យ​ផងដែរ​នោះ កាន់តែ​ធ្វើ​ឲ្យ​លោក​សំរេចចិត្ត​ដាក់ទុន​រកស៊ី​នៅ​បាត់ដំបង ដោយ​រំពឹងថា​មានការ​ពេញចិត្ត​ពី​យុវវ័យ​បាត់ដំបង​។​

​ជាមួយគ្នា​នោះ ថៅកែ​សាខា ឆប​ហ៍​ឆា ក្បែរ​សាលា​ស៊ីសុវត្ថិ​បាន​ទ​ម្លា​ញ​ឱ្យដឹងថា អាជីវ​កម្មនេះ ងាយស្រួល​រកលុយ​ហើយ​ការទិញ​ប្រេន​ណឹ​ង​​គេ​ចុះមក​រៀបចំ​ជូន ចំណាយ​ទុន​អស់​ប្រមាណ​មិន​ដល់​ពីរម៉ឺន​ដុល្លារ​នោះទេ​គឺ​ខាង​ថៃ​គេ​ផ្តល់ជូន​ឲ្យ​តែ​តំបន់​ណា​មាន​ម៉ូតូ​ឡាន​ចេញចូល​​គឺ​គ្រប់គ្រាន់​។ ថៅកែ​ហាង​ថ្មី​នេះ ថា​នឹង​ខំ​ដំណើរការ​ឲ្យ​រីកចម្រើន​ដែល​នេះ​ជា​ប្រេន​ល្បី​ពី​ប្រទេស​ថៃ​ស្រប​ពេលដែល​យុវវ័យ​មួយចំនួន​​នៅ​កម្ពុជា យើង​ក៏​គេ​ស្គាល់​ខ្លាំង​ទើប​លោក​មាន​ទំនុកចិត្ត​ខ្ពស់​៕​ដោយ បូ​រិ​ន

​/sn