រិ​ន សារ​ដ្ឋ មិន​ញញើត​អ្នក​ប្រដាល់​ជើង​រន្ទះ​ថៃ លូ​ម លេង​

216
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា រិ​ន សារ​ដ្ឋ ក្លិប​បញ្ជាការដ្ឋាន​កង​ទ័ពជើងទឹក ប្រកាសថា គេ​មិន​ខ្លាច​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng) ឡើយ មិនតែប៉ុណ្ណោះ សារ​ដ្ឋ ប្រកាសថា គេ​នឹង​វ៉ៃ​ឲ្យ​បាន​អស្ចារ្យ សម្រាប់​ការប្រកួត លើស​ង្វៀន Wurkz នា​រសៀល​ថ្ងៃទី​១៤ កក្កដា ខាងមុខនេះ​។​

រិ​ន សារ​ដ្ឋ និង លូ​ម លេង​

​សារ​ដ្ឋ មួយរយៈ​នេះ គេ​ព្យាយាម​ហ្វឹកហាត់​ខ្លាំងណាស់ មិនតែប៉ុណ្ណោះ មួយ​ប្រកួត​ចុងក្រោយ​របស់គេ ឈ្នះ​អ្នក​ប្រដាល់​ថៃ ស៊ី​ង ថង (Sing Thong) ដោយ​ពិន្ទុ ។ សម្រាប់​ការប្រកួត​នេះ សារ​ដ្ឋ មាន​ជំនឿ​ចិត្ត​ថា គេ​នឹង​យកឈ្នះ លូ​ម លេង ឲ្យ​ទាល់តែ​បាន ។ សារ​ដ្ឋ ជា​អ្នក​ប្រដាល់​ចិត្តធំ ដែល​ចូលចិត្ត​លេង​កែង និង​ជង្គង់ ផ្ដួល​គូប្រកួត តែ​អ្នក​ប្រដាល់​រូបនេះ មិន​ពូកែ​ក្នុងការ​ការពារ​ឡើយ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៦​ដង ឈ្នះ​៤២​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​៣​ដង​។​

​ចំពោះ លូ​ម លេង វិញ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ស្នៀត​ទាត់ បានល្អ ធ្ងន់​រហ័ស ចំពោះ​កែង និង​ជង្គង់​របស់គេ ក៏​មិន​ស្រួល​ទប់ទល់​ឡើយ ។ កន្លងមក មាន​អ្នក​ប្រដាល់ មិនតិច​នាក់​ទេ ដែល​ត្រូវ លូ​ម លេង ទាត់​ឲ្យ​សន្លប់ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨០​ដង ឈ្នះ​៦៦​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ ជំនួប​មួយ​នេះ មិនដឹងថា ជ័យជំនះ បាន​ទៅ រិ​ន សារ​ដ្ឋ ឬក៏ លូ​ម លេង នោះទេ ។​

សេក គឹម​រូ​ន និង ឃុន សៀក​ឡេ​ក​

​សេក គឹម​រូ​ន ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឃុន សៀក​ឡេ​ក (Khun Soeklek) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ គឹម​រូ​ន ជា​អ្នក​ប្រដាល់​មួយរូប ដែលមាន​កម្លាំង​អស្ចារ្យ​ណាស់ មិនតែប៉ុណ្ណោះ គេ​វ៉ៃ​ចូលចិត្ត​ប្ដូរ​កែង ជាមួយ​គូប្រកួត​ណាស់ ។ ចំពោះ​ឃុន សៀក​ឡេ​ក ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​ដែរ តែ​ជួប​ជាមួយ គឹម​រូ​ន ទំនងជា​មិន​ស្រួល​បង្ក្រាប​នោះទេ ។​

​គឹម​រូ​ន មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៧​ដង ឈ្នះ​៦៩​ដង ចាញ់​១៦​ដង ស្មើ​២​ដង ចំពោះ ឃុន សៀក​ឡេ​ក វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៦៧​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ជំនួប​មួយ​នេះ នរណា ជា​អ្នកឈ្នះ ?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ ព្រឿង សុជាតិ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ផុន សុខ​វិបុល ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឈុន ប្រាក់​កាក់ ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​