រីករាយ​ជាមួយ​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហស្ចារ្យ​ជាមួយ​ណាហ្គា​វើ​លដ៍​!

432

ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​ធំ​បំផុត​ប្រចាំឆ្នាំ​ដោយ​សេរី​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន

(​ភ្នំពេញ​)៖ រីករាយ​អបអរ និង​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៨ នៅ​ណាហ្គា​វើ​លដ៍​ដែលមាន​ការប្រគំ​តន្ត្រី​ធំ​បំផុត​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការសម្តែង​សិល្បៈ​លក្ខណៈ​អន្តរជាតិ​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន បន្ទាប់ពី​ការប្រគំ​តន្ត្រី​អបអរ​ឆ្នាំ​ថ្មី​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២ ។

​ពុក​ម៉ែ​បងប្អូន​ទាំងអស់ អាច​ចូលរួម​ទស្សនា​តន្ត្រី​យក្ស​នេះ​ដោយ​សេរី​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន ដែល​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៩:៣០ យប់​រហូត​រំលងអធ្រាត្រ​ដែល​ចូលរួម​សម្តែង​ពី​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ក្មេង​ខ្មែរ និង សួស វី​ហ្សា ពិធីករ​សង្ហា ជា វណ្ណា​រិ​ទ្ធ និង​ពិធី​ការិនី​ដ៏​ស្រស់ស្អាត ហ៊ិ​ន ចាន់នី​រ័ត្ន ព្រមទាំង​មានការ​សម្តែង​ពិសេស​ដោយ​អ្នក​សម្តែង​អន្តរជាតិ​ដ៏​ប៉ិនប្រសប់​ប្រចាំ​ណាហ្គា​វើ​លដ៍​ផងដែរ ។ ពុក​ម៉ែ​បងប្អូន​ទាំងអស់ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ជាច្រើន​ព្រមទាំង​នឹង​បាន​រីករាយ​ជាមួយ​ការបាញ់​កាំជ្រួច​ដ៏​ទាក់ទាញ​ក្នុងពេល​ប្រគំ​តន្ត្រី​ថែម​ទៀតផង ។

​មុន​ការប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន នេះ នឹង​ការប្រគំ​តន្ត្រី​អបអរ​ឆ្នាំ​ថ្មី​មួយទៀត​នៅ​សាល​មហោស្រព NABA ថ្មីស្រឡាង​ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ដែល​សម្តែង​ដោយ​កំពូល​តារាចម្រៀង មាស សុខ​សោភា ម៉េង កែវពេជ្ជតា និង​ទេព​បូ​ព្រឹក្ស​ចាប់ពី​ម៉ោង ៨ យប់ ។ បន្ថែម​លើ​ការប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​ក្នុង​សាល​មហោស្រព​ថ្មីស្រឡាង​នេះ​ក៏មាន​ការចាក់​បញ្ចាំង​វីដេអូ​បែប 3D-mapping ដោយ​ម៉ាស៊ីន​ដ៏​ទំនើប​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ និង​ដំបូងបង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​! សម្រាប់​ពុក​ម៉ែ​បងប្អូន​ដែលមាន​សំបុត្រ សូម​មក​មហោស្រព NABA នៅ​ណាហ្គា​ទី ២ ឲ្យ​បាន​មុន​ម៉ោង ៧:១៥ យប់ ។

​សូម​ត្រៀមខ្លួន​ដើម្បី​ទទួលយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ពី​ការប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​ធំ​បំផុត​ជាមួយ​ណាហ្គា​វើ​លដ៍ ។ សូម​ចូលទៅ​កាន់ www.nagaworld.com ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ណាហ្គា​វើ​លដ៍​ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ និង​ការ​បញ្ចុះតម្លៃ​ផ្សេងៗ ។

​អំពី​ណាហ្គា​វើ​លដ៍

​ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប ទិញ​ទំនិញ និង​ស្ប៉ា​នៅ​ណាហ្គា​វើ​លដ៍ មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​! ​ណាហ្គា​វើ​លដ៍​ភ្នំពេញ គឺជា​សណ្ឋាគារ និង​មណ្ឌល​កម្សាន្ត​ចម្រុះ​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា​ដែល​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​។ ណាហ្គា​វើ​លដ៍ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ណាហ្គា​ខ​ប​ដែលជា​ក្រុមហ៊ុនមេ​ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ហុងកុង (​លេខ​កូដ​ភាគហ៊ុន ៣៩១៨) ។​​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ ហាង​លក់ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប រួមមាន​សាលប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ និង​ជា​សណ្ឋាគារ​ដែលមាន​សាល​សន្និបាត​ធំជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អាច​ទទួល​ប្រតិភូ​ច្រើនជាង ១.០០០ នាក់ និង​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២ ដែលមាន ២.០០០ កៅអី ។ ​សម្រាប់​សំណួរ​ទាក់ទង​នឹង​ការផ្សព្វផ្សាយ ឬ​រូបភាព សូម​ទាក់ទង​មកកាន់ ៖