រី​យ៉ា​ដ ម៉ា​រ៉េ​ស កំពុង​ពិចារណា ខណៈ​អា​សេណ​ល​ត្រៀម​ផ្តល់​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ​

787
ចែករម្លែក

​ខ្សែបម្រើ​សញ្ជាតិ​អាល់​ហ្សេ​រី រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) កំពុង​ពិចារណា​កិច្ចព្រមព្រៀង ផ្ទេរ​មកកាន់​ក្លឹប​អា​សេណ​ល បន្ទាប់ពី​បដិសេធ​ក្តី​រំពឹង​ផ្ទេរ​ទៅ កាន់​ក្លឹប Barcelona ។ តាម​ព័ត៌មាន​ថា រី​យ៉ា​ដ កំពុង​ពិចារណា​ចាក​ចេញពី​ក្លឹប Leicester ហើយ​ចូលរួម​ជាមួយ​អា​សេណ​ល​។​
​ ​
​ការ​សែត​អេ​ស្ប៉ា​ញ​បាន​អះអាងថា ខ្សែបម្រើ​សញ្ជាតិ​អាល់​ហ្សេ​រី​រូបនេះ​បាន​បង់​បង់​ចោល​ក្តីសង្ឃឹម ផ្ទេរ​ទៅកាន់​ក្លឹប Barcelona ហើយ​ឥឡូវនេះ​ហាក់ដូចជា​ចាប់អារម្មណ៍​នឹង​ក្លឹប​កាំភ្លើង​ធំ​ហើយ​គេ​ជឿថា អា​សេណ​ល​បាន​ត្រៀម​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​កីឡាករ​រូបនេះ​។​
​ ​
​គេ​ជឿថា Barcelona នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការសម្រេច​កិច្ច​ព្រម ព្រៀង​ផ្ទេរ​កីឡាករ ម៉ា​កូ វើ​រ៉ា​តទី (Marco Verratti) និង​កីឡាករ ហិ​កទ័រ បេ​ល​ឡេ រី​ន (Hector Bellerin) នៅ​រដូវក្តៅ​នេះ ដោយ​ផ្តល់​ជម្រើស​តិចតួច​សម្រាប់ រី​យ៉ា​ដ ម៉ា​រ៉េ​ស ដែល​ធ្វើ​ឲ្យ ម៉ា​រ៉េ​ស ងាក​មករក​អា​សេណ​ល​វិញ​។​
​ ​
​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៦​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​ដើរតួនាទី​សំខាន់​ជួយ​ឲ្យ​ក្រុម Leicester លើក​ពាន​ជើងឯក​ព្រី​មី​ញ៉េ​លី​ក​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា រី​យ៉ា​ដ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប​អា​សេណ​ល​ផងដែរ​កាលពី​អតីត ប៉ុន្តែ​បាន​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​បួន​ឆ្នាំ​បន្ត​នៅ​ពហុ​កីឡា ដ្ឋា​ន King Power Stadium កាលពី​ខែសីហា​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez)