រី​យ៉ា​ដ ម៉ា​រ៉េ​ស នឹងចូលរួម​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ក្នុងតម្លៃ​៦៧​លាន​ផោន​

151

​ក្លិប លី​សេ​ស្ទ័​រ​(Leicester) បានអនុញ្ញាត​ឲ្យ កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ខកខាន​ការហ្វឹកហាត់​កម្តៅ​សាច់ដុំ​នៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​សម្រេច​កិច្ច ព្រមព្រៀង​ផ្ទេរ​។

​គេ​ជឿថា ការ​ក្លាយជា​សមាជិក​ក្នុង​ក្រុម​ជម្រើស​របស់ Leicester គ្មាន​អ្វីដែល​ធ្វើ​ឲ្យ ម៉ា​រ៉េ​ស ចាប់អារម្មណ៍​ទេ ប៉ុន្តែ​អ្វី​សំខាន់​គឺ​សមាជិក​ក្រុម​ជម្រើស​១១​នាក់​ដំបូង​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ។

​លោក ហ្គា​ឌី​អូ​ឡា គ្រូបង្វឹក​ក្រុម​ស៊ី​ធី​នឹង​រីករាយ​ជាមួយ​ការមកដល់​នេះ បន្ទាប់ពី​មានជំនឿថា លោក​ត្រូវការ​ខ្សែបម្រើ​ស្លាប​ម្នាក់ទៀត​ក្រៅពី​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) និង ឡឺ​រ៉​យ សេន (Leroy Sane) ។

​លោក ហ្គា​ឌី​អូ​ឡា បាន​វិល​ឡប់​មកកាន់​ថ្នាល​បាល់ទាត់​របស់​ស៊ី​ធី សម្រាប់​ការហ្វឹកហាត់ ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​កាលពី​ថ្ងៃ​ច័ន្ទ រួមជាមួយ​ក្រុមកីឡា​ក​រ​ជម្រើស​របស់លោក ដែល មិនបាន​ចូលរួម​ព្រឹត្តិការណ៍​វើ​ល​ខាប់​។

​គេ​រំពឹងថា ស៊ី​ធី​នឹង​ផ្ទេរ​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) ពី​ក្លិប​ណា​ប៉ូ​លី​( Napoli) ក្នុងតម្លៃ ប្រហែល​៤៨​លាន​ផោន មុនពេល​ពួកគេ​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​សម្រាប់​ដំណើរ ប្រកួត​កម្តៅ​សាច់ដុំ​។

​ជ័រ​ជី​ញ៉ូ វ័យ​២៦ នឹង​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៥​ឆ្នាំ​នៅ​ស៊ី​ធី ដែល​ផ្តល់ប្រាក់​ឈ្នួល ច្រើនជាង​បី​ដង​។ លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) គ្រូបង្វឹក​ថ្មី Napoli មិនបាន​រាប់បញ្ចូល​កីឡាករ​អ៊ីតាលី ដើមកំណើត​ប្រេ​ស៊ី​ល​រូបនេះ​ក្នុង​ក្រុម​ជម្រើស​សម្រាប់​ការ ហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី​ទេ ជា​សញ្ញា​ដែល​ធ្វើ​ឲ្យ​មានការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ភ្លាមៗ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez)