រី​យ៉ា​ដ ម៉ា​រ៉េ​ស នៅតែ​ចង់​ចាក​ចេញពី Leicester City

294

​រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ខ្សែបម្រើ​ស្លាប​ក្លិប Leicester City នៅតែ​ចង់​ចាក​ចេញពី ពហុ​កីឡដ្ឋាន King Power Stadium អំឡុង​រដូវ​ទិញដូរ​កីឡាករ​នេះ បើទោះបីជា​ក្លិប​នេះ​មិនទាន់ ទទួលយក​សំណើ​ណាមួយ​សម្រាប់​ខ្លួន​ក៏ដោយ​។
​ ​
​ម៉ា​រ៉េ​ស ដែលជា​កីឡាករ​សំខាន់​ជួយ​ក្រុម Leicester លើក​ពាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​រដូវ​កាល ឆ្នាំ​២០១៥-១៦ បានដាក់​សំណើ​លាយលក្ខណ៍អក្សរ​ដើម្បី ផ្ទេរចេញ​កាលពី​ដំណាច់​រដូវ​កាល​មុន​។
​ ​
​ក្លិប Roma ជា​ក្លិប​នៅ​ក្របខណ្ឌ Serie A គឺជា​ក្លិប​តែមួយគត់​ដែល​ដាក់សំណើ​រហូតមកទល់ ពេលនេះ ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ហើយ​កីឡាករ​សញ្ជាតិ អាល់​ហ្សេ​រី​រូបនេះ​សារភាពថា ខ្លួន​ខកចិត្ត​ខ្លាំង​។​
​ ​
​ម៉ា​រ៉េ​ស បាន​និយាយថា “​ខ្ញុំ​ដឹងថា Roma បានមក​ទាក់ទង ប៉ុន្តែ​គ្មាន​ការទទួលយក​សំណើ​ណាមួយ​ទេ ដូច្នេះ​ខ្ញុំ​មិនអាច​ធ្វើ​អ្វី​កើត​ទេ​។ ពួកគេ​គឺជា​ក្លឹប​ល្អ ដែល​ខ្ញុំ​ចង់​ចរចា​ប៉ុន្តែ​មិនអាច​ធ្វើ​បានទេ​លុះត្រាតែ Leicester ទទួល​យល​សំណើ នេះ​សិន​”​។​
​ ​
​ម៉ា​រ៉េ​ស បន្តថា “ Leicester ដឹង​ពី​គំនិត​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​បន្ត​ប្រឹងប្រែង​អស់ពី​សមត្ថភាព​សម្រាប់​ក្លិប ដូចដែល​ខ្ញុំ​ធ្លាប់មាន​”​។​
​ ​
​តាម​គេហទំព័រ Dailymail.co.uk កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា Roma ដាក់សំណើ​ពីរលើក​រួចហើយ ប៉ុន្តែ​ត្រូវ​ច្រានចោល ស្របពេល ម៉ា​រ៉េ​ស​ទទួលបាន​ការចាប់ អារម្មណ៍​ពី​ក្លឹប​មួយចំនួនធំ​រួមទាំង​អា​សេណ​ល​ផងដែរ​។​
​ ​
​ម៉ា​រ៉េ​ស ប្រហែលជា​ត្រូវ​អត់ធ្មត់ ស្របពេល Leicester រក្សា​តម្លៃ​៥០​លាន​ផោន​សម្រាប់​កីឡាករ ឆ្នើម​ប្រចាំឆ្នាំ​រូបនេះ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ Leicester City បាន​ចំណាយ​ប្រាក់​ច្រើន​លើ​កីឡាករ​ចំណូល​ថ្មី រួមទាំង​ខ្សែការពារ ហ៊ែ​រី ម៉ា​ហ្គី​រ៉េ (Harry Maguire) និង​ខ្សែប្រយុទ្ធ ខេ​ឡេ​ឈី អ៊ី​ហ៊ី​ណា​ចូ (Kelechi Iheanacho) ៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez)