រី​យ៉ា​ដ ម៉ា​រ៉េ​ស បង្ហាញថា ខ្លួន​ចាប់ផ្តើម​យល់​ពី​ប្រ​ព័​ន្ទ​លេង​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា​

1166
ចែករម្លែក

​សម្រាប់​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Peop Guardiola) កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) គឺមាន​តម្លៃ​ខ្លួន​ផ្ទេរ​ខ្ពស់បំផុត​អំឡុង​ប៉ុន្មាន​ខែ​ដំបូង​នៅ​រដូវ​កាល​នេះ​។​
​ ​
​អ្នកចាត់ការ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​រូបនេះ​អះអាងថា ការ​សម្រប​ខ្លួន​ទៅនឹង​ប្រព័ន្ធ​លេង​ប្រយុទ្ធ បី​របស់លោក​គឺ​ពិត​ជាមាន​ប្រយោជន៍​យូរអង្វែង​សម្រាប់​កីឡាករ​រូបនេះ​។​
​ ​
​ម៉ា​រ៉េ​ស ប្រហែលជា​បង្ហាញ​ភាព​ស័ក្តិសម​របស់ខ្លួន​រួចទៅហើយ​មកដល់ពេលនេះ ហើយ​ទម្រង់ លេង​របស់​កីឡាករ​តម្លៃ​ខ្លួន​៦០​លាន​ផោន​រូបនេះ​ចាប់ផ្តើម​រីកចម្រើន​ជា​បន្តបន្ទាប់​។​
​ ​
​ម៉ា​រ៉េ​ស ដែល​ដណ្តើម​កៅអី​របស់​កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) សម្រាប់​ជំនួប​ដ៏​សំខាន់ ជាមួយ​ក្រុម​យូ​ណាយ​ធី​ត​នេះ គឺជា​កីឡាករ​សំខាន់​ក្នុង​ការជួយ​រក​គ្រាប់​បាល់​ពីរ​គ្រាប់​ដំបូង របស់​ស៊ី​ធី​មុនពេល​ត្រូវបាន​ប្តូរ​ចេញ​និង​ដាក់ជំនួស​ដោយ​កីឡាករ​អាល្លឺម៉ង់​រូបនេះ​។​
​ ​
​ម៉ា​រ៉េ​ស ហាក់ដូច​ជាមាន​ការវិវឌ្ឍ​ដំណាល​នឹង​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) លេង​នៅ​ផ្នែក​ខាងឆ្វេង​។​
​ ​
​ការបំពេញ​តួនាទី​បានល្អ​របស់ ម៉ា​រ៉េ​ស បង្ហាញថា កីឡាករ​រូបនេះ​បាន​យល់​ពី​ប្រព័ន្ធ ប្រយុទ្ធ​របស់លោក ហ្គា​ឌី​អូ​ឡា ។ ក្រុម​ស៊ី​ធី​លេង​កណ្តាល​ច្រើន​ជាជាង​លេង​នៅ​ស្លាប​សងខាង ហើយ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​ទាញ​ខ្សែការពារ លូក ស (Luke Shaw) របស់ យូ​ណាយ​ធី​ត​ចូលមក​តំបន់​កណ្តាល​។ ការធ្វើ​បែបនេះ​បានផ្តល់​ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) ក្នុង​ការរក​គ្រាប់​បាល់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez)