រី​យ៉ា​ដ ម៉ា​រ៉េ​ស សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មក Arsenal នៅ​រដូវក្តៅ​នេះ​

834
ចែករម្លែក

​រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ខ្សែបម្រើ​ស្លាប​របស់​ក្លឹប Leicester ផ្តោតអារម្មណ៍​លើ​កិច្ច ព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប Arsenal ខណៈពេល​កីឡាករ​រូបនេះ​ព្យាយាម​រក​ច្រក​ចាកចេញ ពី​ពហុកីឡាដ្ឋាន King Power Stadium ។

​កីឡាករ​សញ្ជាតិ​អាល់​ហ្សេ​រី​រូបនេះ​ធ្លាប់​លើក​ពាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជាមួយ​ក្រុម Leicester កាលពី​ឆ្នាំ​២០១៦ ។ ចាប់តាំងពី​ពេលនោះ​មក ម៉ា​រ៉េ​ស បាន​ព្យាយាម​ចាកចេញ​ពី​ក្រុម Leicester ដោយ​មិនបាន​ទទួលជោគជ័យ​។

​ប៉ុន្តែ ម៉ា​រ៉េ​ស នៅតែ​សង្ឃឹមថា ក្រុម Arsenal នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​នៅ​ដំណាច់ រដូវ​កាល មិន​ថា នរណា​ស្នង​តំណែង​លោក អា​សេន វែង​ហ្គើ (Arsene Wenger) នោះទេ​។

​ចំណែក​ក្រុម​បិសាច​ក្រហម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​នឹង​ចំណាយ​ប្រាក់​២៥​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ ដ្រា​យ មឺ​តេន (Dries Mertens) របស់ ក្លឹប Napoli ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែបម្រើ​ស្លាប រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez)