រី​យ៉ូ ហ្វឺ​ឌី​ណាន​៖ រ៉ា​ហ៊ីម ស្ទឺ​លិ​ង ត្រូវគេ​មើលស្រាល ដោយសារ​ពណ៌​សម្បុរ

230
ចែករម្លែក

​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) ជឿថា ខ្សែបម្រើ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មិន​ទទួលបាន​ការប្រព្រឹត្តិ​ដោយ​ស្មើភាព​ដោយសារតែ​ពណ៌ សម្បុរ​របស់ខ្លួន​។​
​ ​
​អតីត​ខ្សែការពារ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​បាន​អះអាងថា ស្ទឺ​លិ​ង គួរ​ត្រូវបាន ចាត់ទុកជា​បេក្ខភាព​ប្រជែង​យក​បាល់​មាស Ballon d`Or ប៉ុន្តែ​ពណ៌​សម្បុរ​របស់​កីឡាករ រូបនេះ​បង្ហាញថា កីឡាករ​រូបនេះ​មិនត្រូវ​បាន​គេ​លើក​យកមក​និយាយ​ទេ​។​
​ ​
ស្ទឺ​លិ​ង មាន​ការវិវឌ្ឍ​ខ្លាំង​ក្រោម​ការដឹកនាំ​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ហើយ​បច្ចុប្បន្ន កំពុង​ពេញចិត្ត​នឹង​រដូវ​កាល​ដ៏​អស្ចារ្យ​នៃ​អាជីព​របស់ខ្លួន​ដោយ​រកបាន​២០ គ្រាប់​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​។​
​ ​
ហឺ​ឌី​ណាន បាន​និ​យ​យា​ថា “​ប្រសិនបើ ហ៊ែ​រី ខេន (Harry Kane) ធ្វើ​បានល្អ​បែបនេះ នោះ​យើង​នឹង​និយាយ​អំពី​គាត់​ថា ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៅ​អឺរ៉ុប​។ វា​គ្មានអ្វី​ពាក់ព័ន្ធ​នឹង ហ៊ែ​រី ខេន ទេ ប៉ុន្តែ​ខ្ញុំ​គិតថា ពេលខ្លះ នោះ​គឺជា​អ្វីដែល​គេ​វិនិច្ឆ័យ​មកលើ ស្ទឺ​លិ​ង​”​។​

​នៅពេល​សួរនាំ​ថា តើ ស្ទឺ​លិ​ង ត្រូវគេ​មើលស្រាល​ដោយសារតែ​ខ្លួន​ជា​ជនជាតិ​អង់គ្លេស ឬ​យ៉ាងណា ហ្វឺ​ឌី​ណាន បាន​បន្ថែមថា “​ខ្ញុំ​មិន​គិតថា​នោះ​គឺជា​ហេតុផល​តែមួយគត់ នោះទេ ប៉ុន្តែ​ខ្ញុំ​គិតថា ពេលខ្លះ​គាត់​ត្រូវបាន​គេ​វិនិច្ឆ័យ​តាមរយៈ​ពណ៌​សម្បុរ​របស់គាត់ ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​