រី​យ៉ូ ហ្វឺ​ឌី​ណាន ចង់ឃើញ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​យកឈ្នះ​ក្រុម លី​វឺ​ភូ​ល​ដើម្បី​លើក​ពាន ជើងឯក​ព្រី​មី​ញ៉េ​លី​ក​

207
ចែករម្លែក

​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) ចង់ឃើញ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​យកឈ្នះ​ក្រុម លី​វឺ​ភូ​ល​(Liverpool) និង​លើក​ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​

​អតីត​ខ្សែការពារ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ ធ្លាប់​លើក​ពាន​៦​លើក​ជាមួយ​យូ ណាយ​ធី​ត អំឡុង​រយៈពេល​១២​ឆ្នាំ​នៅ​ទឹកដី Old Trafford​ហើយ​មើលឃើញ​ការ ប្រកួត​ឡើង​ចុះ​រវាង​ក្រុម​ខ្លាំង​ទាំងពីរ​ពេញ​មួយ​រដូវ​កាល​។​

​ហ្វឺ​ឌី​ណាន បាន​បង្ហើប​ប្រាប់ថា ខ្លួន​ចង់ឃើញ​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) លើក​ពាន​នៅ​ថ្ងៃទី​១២​ខែឧសភា ។ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ស្ថិតក្នុង​ដំណើរ ឆ្ពោះទៅរក​ការលើក​ពាន​ព្រី​មី​ញ៉េ​លី​ក​ជា​លើក​ទី​៤ ស្របពេល​ក្រុម​លី​វឺ​ភូ​ល​ខកខាន មិនបាន​លើក​ពាន ចាប់តាំងពី​ឆ្នាំ​១៩៩០​។​

​ហ្វឺ​ឌី​ណាន បាន​និយាយថា “​នេះ​គឺជា​សេណារីយោ​សម្រាប់​អ្នក​ដែល​ចូលចិត្ត ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ អ្នក​គាំ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​លេង​ឲ្យ​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​”​។​

​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បច្ចុប្បន្នកំពុង​ឈរ​និង​នាំ​មុខដាច់ ២​ពិន្ទុ​នៅលើ​កំពូល​តារាង ប៉ុន្តែ​ក្រុម​ស៊ី​ធី​មាន​១​ប្រកួត​ក្នុង​ដៃ និង​មាន​គ្រាប់​បាល់​ច្រើន ជាង​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​