រី​យ៉ូ ហ្វឺ​ឌី​ណាន បារម្ភ​ថា អេ​ឌិន ហា​ហ្សា​ដ មក​ចូលរួម​ជាមួយ​ក្រុម រៀល ម៉ា​ឌ្រី​ត​ខុសពេល​

133
ចែករម្លែក

​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) បារម្ភ​ថា អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) បាន​ចូលរួម​ជាមួយ​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid )​ស្របពេល​ក្រុម​នេះ​កំពុង​ធ្លាក់​ទម្រង់​លេង​។​
​ ​

ក្រុម Real Madrid ចាញ់​ក្រុម PSG ៣-០ យ៉ាង​ចាស់ដៃ​កាលពី​យប់​ថ្ងៃ​ពុធ​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​ក្រុម​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ហាក់ដូចជា​ធ្វើ​មិនពាន​ល្អ ហើយ ហា​ហ្សា​ដ ដែល​ផ្ទេរ​មកពី​ក្លិប​ឆេ​ល​ស៊ី​ក្នុងតម្លៃ​១៣០​លាន​ផោន​នោះ ក៏ដូជជា​គ្មាន​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​។

​គ្រាប់​បាល់​២​គ្រាប់​របស់​កីឡាករ អែន​ជែ​ល ឌី ម៉ា​រៀ (Angel Di Maria) និង​បន្ថែម​គ្រាប់​បាល់​ទី​៣​ដោយ​កីឡាករ ថូ​ម៉ាស មូ​ន័​រ (Thomas Meunier) កាន់តែ​ធ្វើ​ឲ្យ​ក្រុម Real Madrid ស្ថិតក្នុង​ស្ថានភាព​លំបាក​។​
​ ​

មាន​សំណួរ​ច្រើន​ជុំវិញ​ការងារ​ក្នុង​ក្រុម ហើយ​លោក រី​យ៉ូ ហ្វឺ​ឌី​ណាន បាន​លើកឡើងថា លោក​មានការ​បារម្ភ ដោយសារតែ ហា​ហ្សា​ដ បាន​ផ្ទេរ​មក​ក្លឹប Real Madrid ប៉ុន្តែ​ធ្វើ​មិនបាន​ល្អ​។​

​ហ្វឺ​ឌី​ណាន បាន​និយាយថា “​នៅពេល​អ្នកចូលរួម​ជាមួយ​ក្លឹប​ថ្មី ជាពិសេស​ក្លិប​ធំ​ដូចជា Real Madrid ។ អ្នក​ត្រូវតែមាន​សិទ្ធិ​ក្នុងឋានៈ​ជា​កីឡាករ​ដែល​អាច​ទទួល​បាល់​គ្រប់​ស្ថានភាព​។ គាត់​ត្រូវតែ​ធ្វើ​អ្វីមួយ​ក្នុងពេល​ហ្វឹកហាត់​និង​ក្នុង​ការប្រកួត​ជាក់ស្តែង​។ ខ្ញុំ​បារម្ភ​ថា ហា​ហ្សា​ដ ចូលរួម​ជាមួយ Real Madrid ក្នុងពេល​វេលា​មិន​ត្រឹមត្រូវ​”​។​

​ហ្វឺ​ឌី​ណាន បាន​បន្តថា “​នេះ​គឺជា​ក្រុម​ចំណាស់​។ ពួកគេ​គ្មានអ្វី​លើសពីនេះ​ទេ​។ វា​នឹង​ប៉ះពាល់​គាត់ និង​បន្ត​កើតមាន​យូរអង្វែង​ផងដែរ​”​។​ ​ភី​ធើ គ្រូច (Peter Crouch) បាន​យល់ស្រប​ថា ហា​ហ្សា​ដ ខ្លួនឯង​ត្រូវធ្វើ​ការងារ​បន្ថែមទៀត ដើម្បី​ទាមទារ​បាល់​ជាជាង​រងចាំ​ឲ្យ​គេ​ផ្តល់​ឲ្យ​។​
​ ​

គ្រូច បាន​និយាយថា “​ហា​ហ្សា​ដ នៅ​ជាមួយ​ក្លិប​ឆេ​ល​ស៊ី គឺជា​កីឡាករ​ម្នាក់ក្នុង ចំណោមកីឡាករ​ឆ្នើម​បំផុត​៥​រូប​ក្នុង​ពិភពលោក ប៉ុន្តែ​ហា​ហ្សា​ដ លេង​យប់​នេះ​គឺ​មិន​ស័ក្តិ​សមជា​កីឡាករ​កំពូល​ទេ​។ នៅ​ឆេ​ល​ស៊ី ហា​ហ្សា​ដ គឺជា​កីឡាករ​សំខាន់ ហើយ​គ្រប់គ្នា​ផ្តល់​បាល់​ឲ្យ​គាត់​ពី​គ្រប់​ជ្រុង​។ ប៉ុន្តែ​នៅ​ក្លិប Real Madrid ហា​ហ្សា​ដ អត់​មាន​បាល់​លេង​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)