រី​យ៉ូ ហ្វឺ​ឌី​ណាន រិះគន់​ប្រព័ន្ធ VAR បន្ទាប់ពី​អាជ្ញាកណ្តាល​កាត់សេចក្តី​ឲ្យ​បាល់​ប៉េ​ណា​ល់​ទៅ​ទៅ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រស៊ី​ធី

177
ចែករម្លែក

​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) បាន​រិះគន់​ឥត​សំចៃ​លើ​ប្រព័ន្ធ​កា​ម៉េ​រ៉ា VAR អំឡុង ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ​។​

​ជាថ្មី​ម្តងទៀត ហ្វឺ​ឌី​ណាន បាន​រិះគន់​ប្រព័ន្ធ​នេះ បន្ទាប់ពី​អាជ្ញាកណ្តាល​ផ្តល់​បាល់ ប៉េ​ណា​ល់​ទី​ទាំង​ចម្រូងចម្រាស​ឲ្យ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី អំឡុង​ការប្រកួត​ចាញ់ ក្រុម​ថូ​តិ​ន​ហេម​( Tottenham) ១-០ ។​
​ ​
​អាជ្ញាកណ្តាល​សម្រេច​ថា ឌែ​ន​នី រ៉ូ​ស (Danny Rose) ធ្វើ​ឲ្យ​ដៃ​ប៉ះបាល់​ដោយ​ចេតនា បន្ទាប់ពី រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) ទាត់​ទៅ​ប៉ះ​ដៃ​ក្នុង​ចម្ងាយ​ដ៏​ជិត​។​
​ ​
​ខ្សែប្រយុទ្ធ សឺ​ជី​អូ អា​ក្វេ​រ៉េ (Sergio Aguero) បំពេញ​តួនាទី​ជា​អ្នក​ទាត់​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​ត្រូវ​អ្នកចាំទី ហ៊ូ​ហ្គោ ឡ័​រី​ស (Hugo Lloris) សង្គ្រោះបាន មុនពេល​កីឡាករ សន់ ហឿង​មីន (Son Heung Min) រកបាន​គ្រាប់​បាល់​ឈ្នះ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។​
​ ​
​ហ្វឺ​ឌី​ណាន បាន​រិះគន់​ចំពោះ​ការសម្រេចចិត្ត​នេះ ហើយ​បាន​អះអាងថា ពួកគេ​មិន យល់​ពី​បាល់ទាត់​បន្ទាប់ពី​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស់​នេះ​។​
​ ​
​ហ្វឺ​ឌី​ណាន បាន​និយាយថា “​អ្នកត្រូវការ​មនុស្ស​ដែល​ចាត់ចែង​ប្រព័ន្ធ​នេះ​គឺជា​អ្នក​ដែល ធ្លាប់​លេង​បាល់​។ អ្នក​ទាំងនេះ​មិន​យល់​ពី​បាល់ទាត់​ទេ​។ អ្នក​ទាំងនោះ​ត្រូវតែ​យល់​ពី បាល់ទាត់ ប្រសិនបើ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ទាំងនេះ​”​។​
​ ​
​ហ្វឺ​ឌី​ណាន មានការ​ខកចិត្ត​នឹង​ការសម្រេចចិត្ត​ជុំវិញ​បាល់​ប៉ះ​ដៃ​ក្នុង​ការប្រកួត ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ​ដូចជា​អ្នកគាំទ្រ​ច្រើន​ទៀត​ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​