រី​យ៉ូ ហ្វឺ​ឌី​ណាន :​នេះ​គឺជា​សករាជ​ថ្មី បន្ទាប់ពី​បួន​ក្រុម​មកពី​អង់គ្លេស​ឆ្លងទៅ​វគ្គ​៨ ក្រុម​ចុងក្រោយ​

224
ចែករម្លែក

ក្រុម លី​វឺ​ភូ​ល (Liverpool) បាន​យកឈ្នះ​ក្រុម បៃ​យឺន ម៉ូ​និ​ច (Bayern Munich ) ដើម្បី​កក់​កៅអី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ជាមួយនឹង​ក្រុម អង់គ្លេស​បី​ទៀត​មាន​ក្រុម ថូ​តិ​ន​ហេម (Tottenham ) ម៉េ​ន​សេ​ស្ទ័​រ ស៊ី​ធី ​( Manchester City) និង​ក្រុម ម៉េ​ន​សេ​ស្ទ័​រ យូ​ណាយ​ធី​ត​(Manchester United) ។​
​ ​
ក្រុម​ស្ពឺរ ស៊ី​ធី​( Spurs City) និង លី​វឺ​ភូ​ល ទាំងបី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​អាល្លឺម៉ង់ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដែល​បង្ហាញ​ពី​សករាជ​ថ្មី​នៃ​ឧត្តមភាព​របស់​ក្រុម​អង់គ្លេស​នៅ ក្របខណ្ឌ ប្រកួត​បាល់ទាត់​ធំ​មួយ​នៅ​អឺរ៉ុប​។​
​ ​
រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) ជា​អ្នកវិភាគ​និង​ជា​អតីត​ខ្សែការពារ​របស់​ក្រុម Manchester United ជឿថា ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​អាច​នឹង​គ្របដណ្តប់​នៅក្នុង​វិស័យ បាល់ទាត់​អឺរ៉ុប​ជាថ្មីទៀត​ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ការធ្លាក់ចុះ​របស់​ក្រុម​អាល្លឺម៉ង់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​នៅ​រដូវ​កាល​នេះ​។​
​ ​
ហ្វឺ​ឌី​ណាន បាន​និយាយថា “​យើង​និយាយ​ពី​ការ​វិលជុំ​មុន​ការប្រកួត ហើយ​វា​ហាក់ដូច ជា​ថា ដល់​វេន​ក្រុម​អង់គ្លេស​ម្តង​ហើយ​។ បួន​ក្រុម​បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ក្រុម Liverpool លេង​មិន​បានល្អ​ខ្លាំង​នោះទេ ប៉ុន្តែ​យើង​ឃើញថា​ពួកគេ​លេង​បានល្អ ជាង​មុន​។ នៅ​ដំណាក់កាល​នេះ វគ្គ​ចាញ់​ធ្លាក់​នេះ​ជួនកាល​មិនអាច​និយាយ​ពី​ទម្រង់​លេង នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​