រី​យ៉ូ ហ្វឺ​ណ​ឌី​ណាន និង ហ្គែ​រី លី​ណេ​គ័​រ រិះគន់​អ្នកគាំទ្រ​

236
ចែករម្លែក

​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) និង ហ្គែ​រី លី​ណេ​គ័​រ (Gary Lineker) បាន​រិះគន់​អ្នកគាំទ្រ​របស់​ក្លឹប​ឆេ​ល​ស៊ី ដែល​បាន​ចាក​ចេញពី​ពហុកីឡាដ្ឋាន Stamford Bridge នៅពេល​ក្រុម​របស់​ពួកគេ​ត្រូវ​ក្រុម Ajax នាំមុខ​មុន ៤-១ មុនពេល​វាយបក​តាម​ស្មើ​វិញ​កាលពី​យប់​ថ្ងៃ​អង្គារ​។

​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ត្រូវ​ក្រុម​ហូ​ឡង់​នាំ​មុខដាច់​៣​គ្រាប់ មុនពេល​ក្រុម​ឆេ​ល​ស៊ី​រកបាន​គ្រាប់​បាល់​តាម​ស្មើ ហើយ​នេះ គឺជា​ការប្រកួត​ដ៏​ជក់ចិត្ត​មួយ​។

​បន្ទាប់ពី​អាជ្ញាកណ្តាល​បណ្តេញ​ខ្សែការពារ​ពីររូប​គឺ ដា​លី ប្លា​ញ (Daley Blind ) និង ចូ​អែល វ៉េ​ល​ម៉ាន (Joel Veltman) ចេញ ក្រុម​ឆេ​ល​ស៊ី​ចាប់ផ្តើម​មានប្រៀប​លើ​ការប្រកួត​នេះ​វិញ ប៉ុន្តែ​អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ​មួយចំនួន ធំ​មិនបាន​បន្ត​អង្គុយ​ទស្សនា​ការប្រកួត​នេះ​ទៀត​ទេ ខណៈ​ពួកគេ​ចាក​ចេញពី​ពហុកីឡាដ្ឋាន​ជា​បន្តបន្ទាប់​មុនពេល ក្រុម​ឆេ​ល​ស៊ី​តាម​ស្មើ​។

​លោក លី​ណេ​គ័​រ និង ហ្វឺ​ឌី​ណាន បាន​រិះគន់​អ្នកគាំទ្រ​ដែល​បាន​ដើរ​ចេញពី​ពហុកីឡាដ្ឋាន​មុន​ម៉ោង ដោយ​អះអាងថា ពួកគេ​ប្រាកដជា​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​ធ្វើបែបនេះ​។

​ហ្វី​ឌី​ណាន បាន​និយាយថា “​អ្នក​មិនអាច​ដើរចេញ​បានទេ​។ ស្មារតី​នៅ​ពហុកីឡាដ្ឋាន​និង​ក្លឹប​និង​ការឆ្លើយតប​ចំពោះ លោក ហ្វ្រែ​ង ឡាំ​ផាត ។ មិនគួរ​ចាកចេញ​ពី​ពហុកីឡាដ្ឋាន ក្រោយពី​ក្រុម​របស់​ពួកគេ​ត្រូវ​គូប្រកួត​នាំមុខ​មុន ៤-១ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand)