រុក្ខជាតិ​របស់​ចិន​ដាំ​នៅលើ​ឋាន​ព្រះ​ចន្ទរ​ស់បាន​មួយថ្ងៃ ឥឡូវ​ងាប់​ទៅវិញ​ហើយ

533
ចែករម្លែក

​ទើបតែ​មួយថ្ងៃ​បន្ទាប់ពី​បាន​លាតត្រដាង​ថា យាន Chang’e-4 របស់ខ្លួន​បានចាប់ផ្តើម​ដាំ​រុក្ខជាតិ​លូតលាស់​នៅលើ​ឋាន​ព្រះ​ចន្ទ​នៅក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង ឥឡូវនេះ​ចិន​និយាយថា សំណាប​កប្បាស​របស់ខ្លួន​បាន​ងាប់​ទៅវិញ​ហើយ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា​ការពិសោធន៍​ទើប​ចាប់ផ្តើម​នេះ​ត្រូវបាន​បញ្ចប់​ខណៈ​ទើប​ឡើងមក​ឋាន​ព្រះ​ចន្ទ​បាន​២​សប្តាហ៍ បន្ទាប់ពី​ការរស់រាន​រយៈពេល​ខ្លី​របស់​វា​នៅក្នុង​បរិបទ​ជីវចម្រុះ​ដែល​បង្កើតឡើង​យ៉ាង​ពិសេស​មួយ​។​

​យោងតាម​រដ្ឋបាល​អវកាស​ជាតិចិន​បានឱ្យដឹងថា​រុក្ខជាតិ​ដែល​ងាប់​នោះ​នឹងត្រូវ​បំបែក​នៅ​ខាងក្នុង​ធុង​ដែល​មិន​គំរាមកំហែង​ដល់​បរិយាកាស​ព្រះ​ចន្ទ​ទេ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​ដែល​ចូលរួម​នៅក្នុង​បេសកកម្ម​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា​សហរដ្ឋអាមេរិក​មាន​ផែន​ការធ្វើ​បេសកកម្ម​ផ្ទាល់​របស់ខ្លួន​ទៅ​ទី​ឆ្ងាយ​នៃ​ភព​ព្រះ​ចន្ទ​ហើយ​ពួកគេ​បានស្នើ​សុំ​ខ្ចី​យាន​របស់​ចិន​ដើម្បី​ជួយ​នាំ​ពួកគេ​ទៅ​ទីនោះ​៕ ដោយ៖ កញ្ញាដាលីស

សំណាប​កប្បាស​ចាប់ផ្តើម​ងាប់ ក្រោយ​លូតលាស់​លើ​ឋាន​ព្រះ​ចន្ទ​បាន​មួយថ្ងៃ
#