រុក្ខជាតិ និង​ផ្កា​ចម្លែកៗ​បំផុត​ក្នុង​ពិភពលោក​

346
ចែករម្លែក

​លោកអ្នក​ប្រាកដជា​មិន​ធ្លាប់​បានឃើញ​រុក្ខជាតិ និង​ផ្កា​ទាំងនេះ​ទេ​មើលទៅ ព្រោះ​វា​ជាប់ ឈ្មោះ​ជា​រុក្ខជាតិ និង​ផ្កា​ចម្លែកៗ​បំផុត​ក្នុង​ពិភពលោក​។​
​ ​
រុក្ខជាតិ និង​ផ្កា​ចម្លែកៗ​ទាំងនេះ​ពិតជា​ស័ក្តិសម​នឹង​ឈ្មោះ​របស់​វា​មែន ដោយសារ​វា​មាន រូបរាង និង​លក្ខណៈពិសេស​ខុសគេ ហើយ​វា​ត្រូវបាន​នាំមក​ជូន​ដោយ​គេហទំព័រ MailOnline Travel​។
​ ​
​រុក្ខជាតិ និង​ផ្កា​ចម្លែកៗ​ទាំងនេះ​មានដូចជា ផ្កា​គ្មាន​ស្លឹក និង​ធំ​បំផុត​មានឈ្មោះ Rafflesia arnoldii ដុះ​នៅ​ឥណ្ឌូនេស៊ី ផ្កា​សាកសព (Corpse flower) ដែលមាន​ក្លិនស្អុយ​ដូច សាកសព​ដុះ​នៅ​ឥណ្ឌូនេស៊ី ផ្កា Elephant foot yam ដុះ​នៅ​អាហ្វ្រិក អាស៊ី និង​បណ្តា កោះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ផ្សិត​ឈាម bleeding tooth fungus ដុះ​នៅ​អឺរ៉ុប និង​អាម៉េរិក ខាងជើង ផ្កា Pelican flower ដុះ​នៅ​អាម៉េរិក​កណ្តាល និង​តំបន់​កា​រ៉ា​អ៊ី​ព រុក្ខជាតិ Hydnora africana ដែលមាន​ពណ៌​ដូច​ល្ហុង​ទុំ​ត្រូវគេ​ចិត​មួយ​ចំណិត ផ្កា​ត្រី​ផ្កាយ (Star fish cactus) ដុះ​នៅ​អាហ្វរិក​ខាងត្បូង ផ្កាថ្ម​រស់ (Living stones) ដុះ​នៅ​អាហ្វ្រិក ផ្កា Voodoo lily ដុះ​នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​រុក្ខជាតិ Darth Vader plant ដុះ​នៅ​ប្រេ​ស៊ី​ល​៕ ប្រែ​សម្រួលៈ​ខុម​