រុស្ស៊ី​កំពុង​អភិវឌ្ឍ​យន្តហោះ​អាច​ចត​លើ​សមុទ្រ​គ្មាន​មនុស្ស​បើក

1856
ចែករម្លែក
  • 118
    Shares

​ប្រភព​មួយ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា រុស្ស៊ី​កំពុង​អភិវឌ្ឍ​យន្តហោះ​អាច​ចត​លើ​សមុទ្រ​គ្មាន​មនុស្ស​បើក​។​

​ប្រភព​នេះ​បាន​និយាយថា “​មានការ​ងារ​ចាំបាច់​មួយចំនួន​អនុញ្ញាតឱ្យ​បង្កើតបាន​នូវ​យន្តហោះ​អាច​ចត​លើ​សមុទ្រ​គ្មាន​មនុស្ស​បើក​។ ការងារ​បែប​នោះ​ត្រូវបាន​អនុវត្ត​នាពេល​ថ្មីៗ​នេះ​សម្រាប់​ជា​គំនិត​ផ្តួចផ្តើម​ដោយឡែក​មួយ​” ។ ប្រភព​ដដែល​បាន​និយាយថា ប្រសិនបើ​យោធា​រុស្ស៊ី​ចាប់អារម្មណ៍ យន្តហោះ​នេះ​អាច​នឹង​ផលិត​បាន​យ៉ាង​ឆាប់រហ័ស​។​

​កាលពី​ខែសីហា ក្រុមហ៊ុន United Shipbuilding Corporation (USC) របស់​រុស្ស៊ី​បាន​និយាយថា ខ្លួន​នឹង​សាងសង់​នាវា​ដឹកជញ្ជូន​ដែល​នឹង​រួមបញ្ចូល​គ្នា​នូវ​មុខងារ​របស់​នាវា​ចម្បាំង​និង​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​អាច​ឡើងគោក​បាន​។​

​លើសពីនេះទៅទៀត រុស្ស៊ី​ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ផលិត​នាវា​ពិឃាត​ពិសេស​ដែលមាន​សមត្ថភាព​ផ្ទុក​ឧទ្ធម្ភាគចក្រ និង រថពាសដែក​ធុន​ធ្ងន់​អាច​ឡើងគោក​និង​បើក​លើទឹក​បាន​។​

​កាលពី​ខែឧសភា ក្រុមហ៊ុននាំចេញ​គ្រឿង​បរិក្ខារ​យោធា​រុស្ស៊ី Rosoboronexport បានបង្ហាញ​គំរូ​យន្តហោះ​ចម្បាំង​បើក​លើទឹក​បាន BT-3F និង រថយន្ត​ឈ្លបយកការណ៍​គ្មាន​មនុស្ស​បើក Orion-E នៅឯ​ពិព័រណ៍​យោធា​នៅក្នុង​ទីក្រុង​អា​ស្តា​ណា​របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន​៕ ដោយ៖ កញ្ញាដាលីស

គំរូ​យន្តហោះ​ចម្បាំង​បើក​លើទឹក​បាន BT-3F