រុស្ស៊ី​ឆាប់ៗ​នេះ​នឹងមាន​អាវុធ​ប្រភេទ​ថ្មី ដែល​លោកខាងលិច​ខ្លាច​ជាង​មី​ស៊ី​ល​ទាំងអស់​របស់​រុស្ស៊ី​រួមបញ្ចូល​គ្នា​ទៅទៀត​

739

​អង្គការ​ណា​តូ​បាន​ចោទប្រកាន់​រុស្ស៊ី​ឥតឈប់ឈរ​ថា​រំលោភ​លើ​សន្ធិសញ្ញា​ស្តីពី​ការលុបបំបាត់​មី​ស៊ី​ល​ចម្ងាយ​មធ្យម​និង​មី​ស៊ី​ល​ចម្ងាយ​ខ្លី (​សន្ធិសញ្ញា INF) ។ ទន្ទឹមនឹង​នោះដែរ អង្គការ​ណា​តូ​បាន​អភិវឌ្ឍ​ប្រភេទ​អាវុធ​ថ្មី​ជា​មូលដ្ឋាន​ជាច្រើន​ប្រភេទ ពីព្រោះ​មី​ស៊ី​លប​ញ្ជា​ទិស Tomahawk អាច​ផ្ទុក​តែ​លើ​ជើង​ទម្រ Mk-41 ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅ​មូលដ្ឋាន​ការពារ​មី​ស៊ី​ល​នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី​និង​ប៉ូឡូញ​។​

​ទន្ទឹមនឹង​នេះដែរ ប្រទេស​រុស្ស៊ី​បន្តធ្វើ​ការងារ​លើ​ផលិត​អាវុធ​បញ្ចេញ​កាំ​ស្មី​កម្តៅ​មួយ​ប្រភេទ ដែល​លោកខាងលិច​ខ្លាច​ជាង​មី​ស៊ី​ល​ទាំងអស់​របស់​រុស្ស៊ី​រួមបញ្ចូល​គ្នា​ទៅទៀត​។ ថ្មីៗ​នេះ លោក វ៉ាល់​ឡឺ​រី កា​ស៊ីន (Valery Kashin) អ្នកចេញ​ម៉ូត​វិស្វកម្ម​មេកា​និក​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​និង​ផលិតកម្ម​សាជីវកម្ម JSC បាន​ឆ្លើយតប​នឹង​ការចោទប្រកាន់​មួយចំនួន​ពី​សំណាក់​អង្គការ​ណា​តូ ដែលថា​មី​ស៊ី​ល Iskander របស់​រុស្ស៊ី​គឺ​ហួស​ដែន​កំណត់​ត្រឹម​រយៈ​ចម្ងាយ ៥០០ គីឡូម៉ែត្រ​។​

​ស្របពេល​ដូចគ្នានេះដែរ ប្រទេស​រុស្សី​បាន​សាកល្បង​អាវុធ​ជាច្រើន ដោយ​ផ្អែកលើ​គោលការណ៍​រូបវិទ្យា​ថ្មី​។ ជាក់ស្តែង កាំភ្លើង​នឺ​ត្រុ​ង (Neutron Gun) របស់​រុស្ស៊ី ដែល​បង្កើតឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្វ័យប្រវត្តិ​រុស្ស៊ី និង​ដាក់ឈ្មោះ​តាម​លោក N.L. Dukhov ដែល​ត្រូវ​បានដាក់​នៅលើ​យាន Curiosity ក្រោម​កិច្ចព្រមព្រៀង​រវាង​អង្គការ​ណា​សា (NASA) និង អង្គការ​រ៉ូ​ស​កូ​ស្មូ​ស (Roscosmos) នោះ បាន​កំពុង​កែលម្អ​រឹតតែ​ប្រសើរឡើង​។ បច្ចេកវិជ្ជា​នេះ​ពុំទាន់​មាននៅ​សហរដ្ឋអាមេរិក​ទេ ប៉ុន្តែ​ម៉ាស៊ីន​ប្រូ​តុង​របស់​កាំភ្លើង​នឺ​ត្រុ​ង​នេះ​គឺមាន​អនុភាព​ខ្លាំង​ជាង​អាវុធ​ឡាស៊ែរ​របស់​អាមេរិក​ទៅទៀត​។ គ្រាន់តែ​បាញ់​មួយ​ឆ្វាច់ វា​អាចធ្វើ​បំផ្លាញ​ម៉ាស៊ីន​រ៉េ​អា​ទ័​រ​នុយក្លេអ៊ែរ​ឬ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។​

​បញ្ជី​នៃ​អាវុធ​ទាំងនេះ​ក៏​រួមបញ្ចូល​ផងដែរ​នូវ​អ្វីដែល​គេ​ហៅថា​អេក្រង់​ប្លា​ស្មា ដែលមាន​សមត្ថភាព​បំផ្លាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​នៅ​ពាក់កណ្តាល​អាកាស​។ ក្រុម​អ្នកជំនាញ​កត់សម្គាល់ថា​ការផលិត​ឧបករណ៍​បង្កើនល្បឿន​ប្រូ​តុង ត្រូវបាន​បញ្ចូល​នៅក្នុង​កម្មវិធី​អាវុធ​របស់​រដ្ឋ​រុស្ស៊ី​សម្រាប់​ឆ្នាំ ២០១៨-២០២៥ ៕ ដោយ៖ កញ្ញាដាលីស

រុស្ស៊ី​ឆាប់ៗ​នេះ​នឹងមាន​អាវុធ​បញ្ចេញ​កាំ​ស្មី​កម្តៅ​មួយ​ប្រភេទ ដែល​លោកខាងលិច​ខ្លាច​ជាង​មី​ស៊ី​ល​ទាំងអស់​របស់​រុស្ស៊ី​រួមបញ្ចូល​គ្នា​ទៅទៀត