រុស្ស៊ី​ត្រៀមខ្លួន​ដាក់ឱ្យ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​បំបាំងកាយ MiG-35 ប្រជែង​ជាមួយ F-35 របស់​អាមេរិក​

478

ខណៈដែល​មេៗ​ក្រសួងការពារជាតិ​អាមេរិក​កំពុង​ពិភាក្សា​ពី​របៀប​ដោះស្រាយ​ជាមួយ​និយតករ​លំហូរ​ចរាចរណ៍​លើ​អាកាស​នៅលើ​យន្តហោះ​អាមេរិក ដូចជា F-35 ជាដើម នៅ​ពិព័រណ៍​ជើង​អាកាស​នៅ​ក្រុងប៉ារីស អគ្គនាយក​យន្តហោះ MiG លោក អ៊ី​ល​យ៉ា តារា​សិន​កូ បានបញ្ជាក់​ស្ងាត់ៗ​ថា ផែនការ​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ជាមួយ​យន្តហោះ MiG-35​។ ការធ្វើ​តេស្ត​យន្តហោះ MiG ថ្មីៗ​នេះ​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ ២០១៧ ឬ ដើមឆ្នាំ ២០១៨​។

​យន្តហោះ MiG-35 គឺជា​យន្តហោះ​ចម្បាំង​ជំនាន់​ក្រោយ តាម​ពីក្រោយ​យន្តហោះ MiG-29 ដែល​កំពុងស្ថិត​ក្រោម​កា​រ​អភិវឌ្ឍ​នៅឡើយ ជាង​មួយ​ទសវត្សរ៍​មកនេះ​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ MiG លោកស្រី អាណា​ស្តា​សៀ ក្រាវ​ឆិ​ន​កូន និយាយថា យន្តហោះ​នេះ​អាច​ចុះចត​លើផ្លូវ​មាន​គន្លង​ខ្លី ហោះហើរ​និង​ចុះចត​លើ​ទីវាល​យន្តហោះ​ដែល​មិនបាន​ត្រៀម​ទុក និង អាច​រក្សាទុក​ដោយ​មិនចាំបាច់​មាន​ឃ្លាំង បាន​រាប់​ខែ​។

​ខណៈដែល​យន្តហោះ​បំបាំងកាយ​នេះ​មិនទាន់​បង្ហាញ​វត្ត​មាននៅ​ពិព័រណ៍​ជើង​អាកាស​នៅ​ប៉ារីស វា​នឹង​បង្ហាញខ្លួន​នៅ​ពិព័រណ៍​អាកាស MAKS នៅ​ខែកក្កដា នៅក្រៅ​ទីក្រុង​មូ​ស្គូ​។ នេះ​បើ​យោងតាម​លោកស្រី​ក្រាវ​ឆិ​ន​កូន​។

លោកស្រី​មិនបាន​និយាយ​លម្អិត​អំពី​អតិថិ​ជិន​ដែល​មករក​ក្រុមហ៊ុន United Aircraft Corporation របស់​រុស្ស៊ី​ទេ ប៉ុន្តែ​គាត់​បាន​លាតត្រដាង​ថា អ្នក​តាម​ចែចូវ​យន្តហោះ​នេះ​មកទល់​ឥឡូវ​គឺ​មកពី​អាស៊ី​ខាងត្បូង និង អាស៊ីអាគ្នេយ៍ អាមេរិក​ឡាទីន និង ប្រទេសជិតខាង ដូចជា កា​ហ្សា​ក់​ស្ថាន​។​

​លោកស្រី​បន្តថា យន្តហោះ MiG-35 មាន​ម៉ាស៊ីន​ខ្លាំង​ជាង​យន្តហោះ​រុស្ស៊ី​ស៊េរី​មុនៗ ១២ ភាគរយ ដោយ​បន្ថែមថា “​ប្រសិនបើ​យើង​និយាយ​អំពី​បច្ចេកវិជ្ជា​ជំនា​ន់ទី​៥ យើង​អាច​និយាយបានថា យើង​បានរួម​បញ្ចូល​បច្ចេកវិជ្ជា​នេះ​ខ្លះៗ​ហើយ ប៉ុន្តែ​មិនមែន​កំពុង​ធ្វើតេស្ត​ទេ គឺ​កំពុង​ប្រើប្រាស់​ក្នុង​យន្តហោះ​នេះ​តែម្តង​”៕

យន្តហោះ MiG-35