រុស្ស៊ី​ត្រៀម​សាកល្បង​មី​ស៊ី​ល​នុយក្លេអ៊ែរ​ថ្មី ស្របពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើងជា​មួយក្រុម​បស្ចិមប្រទេស

1237
ចែករម្លែក

កងទ័ព​រុស្ស៊ី​បានប្រកាសថា រុស្ស៊ី​កំពុង​ត្រៀម​សាកល្បង​មី​ស៊ី​ល​នុយក្លេអ៊ែរ​ថ្មី​។​

​ឧ​ត្ត​ម​សេនីយ៍​រុស្ស៊ី លោក Valery Gerasimov បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី ថា​ការត្រៀម​លក្ខណៈ​សម្រាប់​ការសាកល្បង​​មី​ស៊ី​ល Satan 2 កំពុងដំណើរការ​ទៅ នៅ​មណ្ឌល​បាញ់​បង្ហោះ​ផ្តា​យ​រណប​Plesetsk cosmodrome នៅ​ទីក្រុង​Mirny ប្រទេស​​រុស្ស៊ី​។ មី​ស៊ី​ល Satan 2​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​

​កាលពី​ដើមខែ​នេះ ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយ ថា មី​ស៊ី​ល​នេះ មិនអាច​ត្រូវបាន​បញ្ឈប់​ឬ​បំផ្លាញ​បាន​ដោយ​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ណាមួយ​ឡើយ​។​

​ការប្រកាស​នេះ បានកើត​ឡើង ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​រុស្ស៊ី​និង​ក្រុម​បស្ចិមប្រទេស​ជុំវិញ​ការបំពុល​អតីត​ភ្នាក់ងារ​ចា​​រកម្ម​ម្នាក់ ជាមួយនឹង​ភ្នាក់ងារ​ស​សៃ​ប្រសាទ​នៅ​ប្រទេស​អង់គ្លេស កាលពីពេល​ថ្មីៗ​នេះ ។​

​ជុំវិញ​ការបំពុល​អតីត​ភ្នាក់ងារ​ចារកម្ម​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រេ​សា មេ​បាន​និយាយថា វា​ទំនង​ណាស់​ដែលថា រុស្ស៊ី ​បាន​ស្ថិតនៅ​ពីក្រោយ​ការបំពុល លោក សឺ​ហ្គេ ស្គ្រី​ប៉ាល់ អតីត​ភ្នាក់ងារ​ចារកម្ម​នេះ និង​កូន​ស្ត្រី​របស់លោក នៅ​ទីក្រុង សាលី​ស្បឺ​រី​​ប្រទេស​អង់គ្លេស​កាលពីពេល​ថ្មីៗ​នេះ​៕

​មី​ស៊ី​ល​នុយក្លេអ៊ែរ​ថ្មី​នេះ​អាច​ផ្ទុក​ក្បាល​គ្រាប់​១៦