រុស្ស៊ី​និង​ជប៉ុន​សង្ឃឹមថា​ចំណងទាក់ទង​ពាណិជ្ជកម្ម​នឹង​ជួយ​ដោះស្រាយ​ជម្លោះ​កោះ​

777
ចែករម្លែក

ក្រុមមន្ត្រីរុស្ស៊ីនិងជប៉ុនកំពុងសម្តែងក្តីសង្ឃឹមថាទំនាក់ទំនងពាណិជ្ជកម្មវាងប្រទេសទាំង២នឹងជួយដោះស្រាយជម្លោះដ៏យូរអង្វែងនៃកោះចំនួន៤នៅសមុទ្រប៉ាស៊ីហ្វិក។

ជម្លោះនេះ គឺជាជម្លោះដ៏យូរអង្វែងមកហើយអំពីប្រជុំកោះKuril ដែលមាន៤កោះ នៅភាគខាងត្បូងដែលជប៉ុនហៅថា កោះទឹកដីភាគខាងជើង ។ សម័យសហភាពសូវៀតបានយកកោះទាំងនេះ កាលពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ហើយប្រទេសទាំងនេះមិនដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនោះទេ។

លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី៣១កក្កដាថាក្រុមពាណិជ្ជករជប៉ុន នឹងធ្វើដំណើរក្នុងពេលឆាប់ៗនេះ ទៅកាន់ប្រជុំកោះនោះ ដើម្បីចាប់ផ្តើមគម្រោងសេដ្ឋកិច្ចរួមគ្នា។

លោក Sergey Lavrov បានបង្ហាញការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងម៉ូស្គូផងដែរអំពីផែនការរបស់ជប៉ុនក្នុងការដំឡើងប្រព័ន្ធប្រឆាំងមីស៊ីលចំនួន២របស់សហរដ្ឋអាមេរិក។ រុស្ស៊ីព្រួយបារម្ភថាប្រព័ន្ធប្រឆាំងមីស៊ីលទាំងនេះ អាចត្រូវបានប្រើសម្រាប់គោលបំណងវាយលុក។

លោក Itsunori Onodera រដ្ឋមន្រ្តីការពារជាតិជប៉ុន បានសម្តែងការព្រួយបារម្ភថា រុស្ស៊ី បានកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅលើកោះទាំង៤នោះ៕ដោយ៖សុខា/sn

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono (រូបឆ្វេង) និង រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ជួបពិភាក្សាគ្នានៅទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ