រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​បាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ដោយមាន​កងទ័ព​ចូលរួម​១២.០០០​នាក់​

319
ចែករម្លែក

នៅ​សប្តាហ៍​នេះ​យោធា​រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់ខ្លួន​នៅក្នុង​ការបង្ហាញ​សាច់ដុំ​ចុងក្រោយ​របស់ខ្លួន​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា សមយុទ្ធ​រយៈពេល ៣ ថ្ងៃនេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ទី​១៥​តុលា​នេះ និង មានការ​ចូលរួម​ពី​កងទ័ព​ចំនួន ១២.០០០ នាក់ ជើង​ទម្រ​កាំជ្រួច​មី​ស៊ី​ល ២១៣ គ្រឿង យន្តហោះ ១០៥ គ្រឿង នាវាចម្បាំង ១៥ គ្រឿង និង នាវាមុជទឹក ៥ គ្រឿង​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា សមយុទ្ធ​នេះ​នឹង​បង្ហាញ​ពី​ការអនុវត្ត​ការបាញ់​កាំជ្រួច​មី​ស៊ី​ល​។​

​រុស្ស៊ី​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​បញ្ជា​ទិស​និង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ចំនួន ១៦ ដើម ក្នុងនោះ​មាន​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ឈ្មោះ Yars និង Sineva ក្នុងអំឡុង​សមយុទ្ធ​របស់​កងកម្លាំង​មី​ស៊ី​ល​យុទ្ធសាស្ត្រ​របស់ខ្លួន​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក យេ​វ​ហ្គេ​នី អ៊ី​ល​យីន ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួងការពារជាតិ​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​សម្រាប់​យោធា​បរទេស​ថា មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប ២ គ្រាប់​នឹង​បាញ់​សាកល្បង​ទៅលើ​គោលដៅ​អនុវត្ត​ជាក់ស្តែង​នៅលើ​តំបន់​សាកល្បង​មី​ស៊ី​ល​ឈ្មោះ​គូ​រ៉ា (Kura) នៅ​ឧបទ្វីប​កាំ​ចាត់កា​៕ ដោយ៖ កញ្ញាដាលីស

រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​បាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​នៅ​ឧបទ្វីប​កាំ​ចាត់កា​នៅ​ថ្ងៃ​អង្គារ​នេះ