រុស្ស៊ី​នឹង​បង្ហាញ​រថក្រោះ​រ៉ូ​បូត​ក្នុង​ទិវា​ហែ​ក្បួន​ជ័យជម្នះ​សង្គ្រាមលោកលើកទី​២

1563
ចែករម្លែក
  • 105
    Shares

​ក្បួន​ដង្ហែ​ទិវា​ជ័យជម្នះ​ដ៏​ធំ​របស់​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ទី​៩​ឧសភា​នេះ​នឹងមាន​រថក្រោះ​បញ្ជា​ពី​ចម្ងាយ​និង​ប្រព័ន្ធ​សព្វាវុធ​ថ្មី​ផ្សេងទៀត​ដែល​ត្រូវបាន​សាកល្បង​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​រថក្រោះ Uran-9 ត្រូវបាន​បំពាក់​ជាមួយ​រ៉ុក្កែត​ប្រឆាំង​រថក្រោះ កាណុង​បាញ់ និង កាំភ្លើងយន្ត​។​

​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ស្ដារឡើងវិញ​នូវ​ប្រពៃណី​សម័យ​សូ​វៀត​ក្នុង​ការហែក្បួន​រថក្រោះ​ថ្មី​និង​មី​ស៊ី​ល​ថ្មី នៅ​ថ្ងៃទី ៩ ឧសភា​។ វា​ជា​ថ្ងៃ​ដែល​ជនជាតិ​រុស្ស៊ី​គោរព​ដល់​មនុស្ស​រាប់លាន​នាក់​ដែល​បាន​ស្លាប់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ណា​ស៊ី​អាល្លឺម៉ង់​។​

​រថយន្ត​សម្រាប់​ទ័ពថ្មើរជើង​ថ្មី ដ្រូ​ន និង មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង ក៏​នឹង​បង្ហាញ​ផងដែរ​។​

​វេ​ប​សាយ​សារព័ត៌មាន Gazeta.ru របស់​រុស្ស៊ី​បានឱ្យដឹងថា រថក្រោះ Uran-9 និង គ្រឿងចក្រ​រ៉ូ​បូត​ដោះ​គ្រាប់មីន Uran-6 ធ្វើ​បានល្អ​ទាំង​២​សម្រាប់​កងកម្លាំង​រុស្ស៊ី​ដែល​កំពុង​ប្រយុទ្ធ​នៅ​ស៊ី​រី​។​

​រុស្ស៊ី​បានដាក់​ពង្រាយ​កងកម្លាំង​ពិសេស​និង​យន្តហោះ​ចម្បាំង​ជាច្រើន​ដើម្បី​ជួយ​ដល់​ប្រធានាធិបតី បា​សា អាល់​អាសាដ ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ផ្សេងៗ​រួមទាំង​ក្រុម​រដ្ឋ​អ៊ីស្លាម (IS)៕ ដោយ៖ កញ្ញាដាលីស

រុស្ស៊ី​នឹង​បង្ហាញ​រថក្រោះ​រ៉ូ​បូត ព្រមទាំង​គ្រឿង​សព្វាវុធ​ថ្មីៗ​ជាច្រើន​នៅ​ទិវា​ហែ​ក្បួន​ជ័យជម្នះ​សង្គ្រាមលោកលើកទី​២ នៅ​ថ្ងៃ​ពុធ​នេះ