រុស្ស៊ី​បង្ហាញ​ដ្រូ​ន​មុខ​ដូច​ទីទុយ​រួមជាមួយ​អាវុធ​នុយក្លេអ៊ែរ​និង​រថក្រោះ​ឥត​មនុស្ស​បើក​នៅ​ពិព័រណ៍​យោ​ធូប​ករ​ណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​

831
ចែករម្លែក

​យោ​ធូប​ករ​ណ៍​រុស្ស៊ី​ទំនើបៗ​ រួមមាន​ដ្រូ​ន​រាង​ដូច​សត្វ​ទីទុយ អាវុធ​នុយក្លេអ៊ែរ និង រថក្រោះ​គ្មាន​មនុស្ស​បើក បានបង្ហាញ​នៅឯ​ពិព័រណ៍​យោធា​ប្រចាំឆ្នាំ​របស់ខ្លួន​។​

​វេទិកា​បច្ចេកទេស​យោធា​អន្តរជាតិ​នឹង​បង្ហាញជូន​មេបញ្ជាការ​បរទេស​និង​សមាជិក​សាធារណជន ជាមួយនឹង​អាវុធ​និង​យានយន្ត​ខុសៗ​គ្នា​ចំនួន ២៧.០០០ គ្រឿង​។​

​នៅឯ​ការតាំង​បង្ហាញ​នេះ រួមមាន​យន្តហោះ​យោធា​ចុងក្រោយ​បំផុត​របស់លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែលជា​យន្តហោះ​ចម្បាំង​មួយ​អាច​ប្រែកាយ​ជា​ខ្លាឃ្មុំ​ទឹកកក​ឬ​ទីទុយ​ទឹកកក ដែល​ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​កើនឡើង​រប​ស់​រុស្ស៊ី​នៅក្នុង​តំបន់​អាក់​ទិ​ក​។​

​គោលបំណង​គឺ​ធ្វើឱ្យ​សត្រូវ​ច្រឡំ ដោយ​អនុញ្ញាតឱ្យ​ដ្រូ​ន​បើក​ទៅជិត​គោលដៅ​សំខាន់ៗ​នៅក្នុង​តំបន់​សង្គ្រាម​។​

​ដ្រូ​នទី​ពីរ​សម្រាប់​ប្រើ​ដោយ​យោធា​រុស្ស៊ី គឺ​សត្វ​ស្ទាំង​គំរូ​មួយ​ក្បាល ដែល​អាច​បញ្ចេញ​សំឡេង​ដូច​សត្វ​យ៉ាង​អ៊ីចឹង​។

​ដ្រូ​ន​មុខ​ដូច​ទីទុយ​ដែលមាន​មុខ ស្លាប និង​កន្ទុយ​ពិសេស ត្រូវបាន​បង្កើតឡើង​សម្រាប់​ស៊ើបការណ៍​សម្ងាត់​នៅ​តំបន់​អាកាសធាតុ​ត្រជាក់​ខ្លាំង ដោយ​ប្រើ​ឡាស៊ែរ​ដើម្បី​កំណត់​គោលដៅ​លើ​កាំភ្លើង​ធំ​និង​យន្តហោះ​របស់​សត្រូវ​។ បន្ទាប់មក វា​នឹង​ជួយ​ជំរុញ​ឱ្យ​យោ​ធូប​ករ​ណ៍ដ​ទៃទៀត​វាយ​ប្រហារ​លើ​គោលដៅ​។

​ម៉ូត​គំរូ​ដំបូង​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមនិស្សិត​នៅ​បណ្ឌិត្យសភា​ហ្ស៊ូ​កូវ​ស្គី មុនពេល​អ្នក​រចនា​ម៉ូត​របស់​យោធា​សុំ​យក​វា​មកប្រើប្រាស់​។

​ដ្រូ​នទី​ទុយ​នេះ​មាន​ទំហំ​ធំ​ជាង​ទីទុយ​ទឹកកក​បន្តិច ដែលមាន​ស្លាប​ប្រវែង ១,៥ ម៉ែត្រ ហើយ​អ្នក​ផលិត​អះអាងថា វា​នឹងមិន​ងាយ​មើលឃើញ​ដូច​ដ្រូ​ន​ធម្មតា​នោះទេ​។ វា​មាន​ទម្ងន់ ៥ គីឡូក្រាម និង​មាន​រយៈពេល​ហោះហើរ ៤០ នាទី​។

​ពិព័រណ៍​យោ​ធូប​ករ​ណ៍ ដែល​រៀបចំ​នៅ​សួន​ស្នេហា​ជាតិ​នៅក្រៅ​ទីក្រុង​មូ​ស្គូ មាន​តំបន់​តាំងពិព័រណ៍​នៅ​ទីវាល​ប្រមាណ ៥០០.០០០ ម៉ែត្រការ៉េ ហើយ​វេ​ប​សាយ​របស់ខ្លួន​អះអាងថា​នឹងមាន​អ្នក​តាំងពិព័រណ៍​ជនជាតិ​រុស្ស៊ី​និង​បរទេស​ចំនួន​ជាង ១.២៥០ នាក់​ចូលរួម​៕ ដោយ៖ កញ្ញាដាលីស/Ha