រុស្ស៊ី​បង្ហាញ​ដ្រូ​ន​ចម្បាំង​បំបាំងកាយ​អាច​ហោះ​ពី​ទីក្រុង​មូ​ស្គូ​ទៅ​ទីក្រុង​ឡុង​ដ៍ និង​ត្រឡប់មកវិញ​

1656
ចែករម្លែក

​ប្រមុខ​ក្រសួងការពារជាតិ​រុស្ស៊ី​បានបង្ហាញ​ដ្រូ​ន​ចម្បាំង​បំបាំងកាយ​ថ្មី​មួយ ដែល​ពួកគេ​និយាយថា​មាន​សមត្ថភាព​ហោះហើរ​ពី​ទីក្រុង​មូ​ស្គូ​ទៅ​ទីក្រុង​ឡុង​ដ៍​និង​ត្រឡប់មកវិញ​នៅក្នុង​បេសកកម្ម​តែមួយ​។​

​វីដេអូ​ឃោសនា​មួយ​របស់​វិមាន​ក្រឹម​ឡាំង​បានបង្ហាញ​ដ្រូ​ន​ឈ្មោះ Okhotnik (​អ្នកប្រមាញ់​) ផលិត​ដោយ​ក្រុមហ៊ុន Sukhoi ធ្វើការ​ហោះហើរ​សាកល្បង ២០ នាទី​។​

​យោធា​រុស្ស៊ី​អះអាងថា ថ្នាំ​កូត​ពិសេស​បានធ្វើឱ្យ​ដ្រូ​ន​គ្មាន​មនុស្ស​បើក​នេះ “​ស្ទើរតែ​មិនអាច​រកឃើញ​”​។​

​ដ្រូ​ន​ថ្មី​នេះ​មើលទៅ​ស្រដៀង​នឹង​ដ្រូ​ន​របស់​យោធា​អាម៉េរិក ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ដែល​ដាក់​ឱ្យប្រើ​តាំងពី​ឆ្នាំ ២០០៧ ។​

​ទោះយ៉ាងណា ដ្រូ​ន​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​របកគំហើញ​មួយ​នៅក្នុង​ប្រទេស​រុស្ស៊ី បើ​ប្រៀបធៀប​ទៅនឹង​ដ្រូ​ន​ដទៃទៀត ដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​អភិវឌ្ឍ​ពីមុនៗ​មក​៕ ដោយ៖ កញ្ញាដាលីស