រុស្ស៊ី​បង្ហាញ​ទាហាន​មនុស្ស​យន្ត​ពិឃាត រួមជាមួយ​ដ្រូ​ន​ប្រយុទ្ធ​បញ្ជា​ពី​ចម្ងាយ​និង​រថក្រោះ​បើក​ដោយ​ស្វ័យប្រវត្តិ​

730
ចែករម្លែក
  • 42
    Shares

​កងទ័ព “​មនុស្ស​យន្ត​ពិឃាត​” ដែល​នឹង​ជួយ​ដល់​កងទ័ព​ថ្មើរជើង​នៅ​សមរភូមិ ត្រូវបាន​បង្ហាញ​នៅក្នុង​វីដេអូ​ឃោសនា​មួយ ដែល​ចេញផ្សាយ​ដោយ​រុស្ស៊ី​។​

​វីដេអូ​ដែល​ចេញផ្សាយ​ដោយ​វិមាន​ក្រឹម​ឡាំង​នេះ​បានបង្ហាញ​ពី​បច្ចេកវិជ្ជា​យន្តហោះ​ដ្រូ​ន​របស់​រដ្ឋ​រុស្ស៊ី​។​

​វីដេអូ​នោះ​ក៏បាន​បង្ហាញ​ទាំង​រថក្រោះ​គ្មាន​អ្នកបើកបរ​ដែល​គ្រប់គ្រង​ដោយ​ប្រព័ន្ធ AI ផងដែរ ដែល​តម្រង់ទិស​តាម​កាំភ្លើង​របស់​ទាហាន​ដើម្បី​បាញ់​កម្ទេច​គោលដៅ​ដោយ​អាវុធ​បំពាក់​លើ​រថក្រោះ​នោះ​ផ្ទាល់​។​

​មូលនិធិ​ស្រាវជ្រាវ​កម្រិត​ខ្ពស់​របស់​រុស្ស៊ី (ARF) បាន​និយាយថា​គោលបំណង​ចុងក្រោយ​គឺ​ត្រូវមាន​កងទ័ព​មនុស្សយ​ន្ត​ដែល​គ្រប់គ្រង​បញ្ជា​ទាំងស្រុង​ដោយ​បច្ចេកវិជ្ជា AI​។​

​បច្ចុប្បន្ន​យន្តហោះ​ដ្រូ​ន​ត្រូវបាន​ដាក់ពង្រាយ​រួមជាមួយ​កងទ័ព​ថ្មើរជើង​ដែល​គ្រប់គ្រង​វាពី​ចម្ងាយ ប៉ុន្ដែ​ក្នុងពេល​អនាគត ដ្រូ​ន​នេះ​នឹង​បំពេញការងារ​ដោយ​ស្វ័យប្រវត្តិ​ទាំងស្រុង​។​

​នេះ​មានន័យថា​យោ​ធូប​ករ​ណ៍​នឹង​អាច​កំណត់​គោលដៅ​និង​សម្លាប់​សត្រូវ​ដោយ​មិនចាំបាច់​មាន​អន្តរាគមន៍​របស់​មនុស្ស​។​

​អ្នកនាំពាក្យ​កងទ័ពជើងគោក​រុស្ស៊ី​បាន​ប្រាប់​វេ​ប​សាយ C41SRNET ថា “​ការវិវឌ្ឍ​នៃ​មនុស្ស​យន្ត​ប្រយុទ្ធ​គឺ​ស្ថិតនៅ​លើផ្លូវ​នៃ​ការបង្កើន​សមត្ថភាព​ក្នុងការ​បំពេញការងារ​នៅក្នុង​របៀប​ស្វ័យប្រវត្តិ ដោយ​កាត់បន្ថយ​បន្តិច​ម្តងៗ​នូវ​តួនាទី​របស់​អ្នកប្រតិបត្តិ​ករ​”​។​

​វីដេអូ​នេះ​ត្រូវបាន​អាប់​ឡូត​ចូលទៅក្នុង YouTube ដោយ​យោធា​រុស្ស៊ី​និង​បង្ហាញ​ពី​សមត្ថភាព​នៃ​បច្ចេកវិជ្ជា​ពិឃាត​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស