​មី​ស៊ី​ល​ឆ្លង​ទ្វីប Sarmat អាច​កម្ទេច​ខែល​ការពារ​អាកាស​គ្រប់​ប្រភេទ​

770
ចែករម្លែក
  • 797
    Shares

​មី​ស៊ី​ល​ឆ្លង​ទ្វីប​ថ្មី Sarmat ដែល​អាច​បាញ់​ដល់​ចម្ងាយ​រហូត ១១.០០០ គីឡូម៉ែត្រ គឺជា​អាវុធ​យុទ្ធសាស្ត្រ​ជម្រើស​ចុងក្រោយ ដែល​អាច​ផ្ទុក​បាន​គ្រាប់​នុយក្លេអ៊ែរ​ដល់​ទៅ ២៤ ដើម​ក្នុង​បំពង់​របស់​វា​និង​ត្រូវបាន​ចាត់ទុកថា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រុស្ស៊ី​ក្នុងការ​ថែរក្សា​ស្ថិរភាព​យុទ្ធសាស្ត្រ​សកលលោក ចំ​ពេលដែល​អាម៉េរិក​មាន​ផែនការ​អភិវឌ្ឍ​មី​ស៊ី​ល​ការពារជាតិ​ដ៏​ទំនើប​ដែរ​។​

​ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos លោក ឌី​មី​ទ្រី រ៉ូ​ហ្គោ​ហ្ស៊ី​ន (Dmitri Rogozin) បាន​អួត​អំពី​សមត្ថភាព​របស់​មី​ស៊ី​ល Sarmat នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រុស្ស៊ី​។​

​លោក​រ៉ូ​ហ្គោ​ហ្ស៊ី​ន​បាន​ប្រាប់​ទូរទស្សន៍ Russia-24 កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា “​នេះ​គឺជា​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដ៏​ធ្ងន់​បំផុត​មួយ ដែលមាន​សមត្ថភាព​ក​ម្ទេ​ចរាល់​ប្រព័ន្ធ​ការពារ​អាកាស​ជា​បំណែកៗ មិន​ថា​ជា​ប្រព័ន្ធ​ការពារ​អាកាស​បច្ចុប្បន្ន​ឬ​អនាគត​ឡើយ​”​។​

​យោងតាម​មន្ត្រី​រូបនេះ​ដដែល​បានឱ្យដឹងថា នៅពេលណា​ដែល​បានដាក់​ពង្រាយ Sarmat នឹង​ក្លាយជា​ឆ្អឹងខ្នង​នៃ​សមត្ថភាព​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​។​

​ការធ្វើ​តេស្ត​សាកល្បង​មី​ស៊ី​ល Sarmat បានចាប់ផ្តើម​កាលពី​ឆ្នាំមុន ជាមួយ​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​ត្រូវគេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២០ ហើយ​ការដាក់​ពង្រាយ​មី​ស៊ី​ល​នេះ​ជា​លើកដំបូង​ដល់​កងទ័ព​មី​ស៊ី​ល​រុស្ស៊ី​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស/Ha

មី​ស៊ី​ល​ឆ្លង​ទ្វីប Sarmat អាច​កម្ទេច​ប្រព័ន្ធ​ការពារ​អាកាស​គ្រប់​ប្រភេទ​ជា​បំណែក