រុស្ស៊ី​បង្ហាញ​សមត្ថភាព​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ដល់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​

585
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ពិព័រណ៍​បង្ហាញ​ការហោះហើរ​ឧទ្ធម្ភាគចក្រ​ប្រភេទ M-171A2 និង ANSAT របស់​រុស្ស៊ី​នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិចិនតុង នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ថ្លែងថា រុស្ស៊ី​គេ​យកមក​បង្ហាញ​អោយ​ក្រសួងការពារជាតិ មើល​តែប៉ុណ្ណោះ​។ ហើយ​មិនមែន​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ចំនួន​ពីរ​គ្រឿង​ពី​រុស្ស៊ី​នោះទេ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា “​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ ខាង​រុស្ស៊ី​យក​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង មក​ដាក់​នៅ​ព្រលានយន្តហោះ​យោធា ក្នុង​គោលបំណង​យកមក​បង្ហាញ​អោយមើល​នឹងធ្វើ​ការបង្ហាញ​ពី​សមត្ថភាព​ឧទ្ធម្ភាគចក្រ​ដើម្បីអោយ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​មើល ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អញ្ជើញ​ជា​អធិបតី​។​

អ្នកម​ក​នាំពាក្យ​ក្រសួងការពារជាតិ​បាន​អះអាងថា នេះ​មិនមែនជា​ការទិញ​គេ គឺ​ខាង​រុស្ស៊ី​គេ​យកមក​បង្ហាញ​អំពី​សមត្ថភាព​ឧទ្ធម្ភាគចក្រ​យោធា​របស់គេ តែ​យើង​ពេញចិត្ត​ទិញ ឬ​មិនជា​រឿង​យើង​៕ ល​