រុស្ស៊ី​បណ្តេញ​អ្នកការទូត​អង់គ្លេស​២៣​នាក់ ជាការ​សងសឹក​

1157
ចែករម្លែក

​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ខ្លួន​នឹង​បណ្តេញ​អ្នកការទូត​អង់គ្លេស​២៣​នាក់​និង​បិទ​ស្ថាន​កុងស៊ុល​អង់គ្លេស​មួយ​ក្រោយ​រដ្ឋាភិបាល​​ក្រុង​ឡុង​ដ៍​ចាត់វិធានការ​បង្ករឿង ជុំវិញ​ការចោទប្រកាន់ថារ​ស្ស៊ី​បាន​បំពុល​ភ្នាក់ងារ​មុខ​ពីរ ដើមកំណើត​រុស្ស៊ី​ម្នាក់​ដែល​បាន​បង្ក​អោយ​​មាន​សង្គ្រាមពាក្យសម្តី​។​

​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​ក៏បាន​និយាយថា​ខ្លួន​នឹង​បញ្ឈប់​សកម្មភាព​របស់​ក្រុមប្រឹក្សា​អង់គ្លេស​នៅ​រុស្ស៊ី​នៅក្នុង​ការចាត់វិធានកា​រត​តប​​ដ៏​តឹងរឹង ក្រោយពី​បាន​ហៅ​ឯកអគ្គរដ្ឋទូត​អង់គ្លេស​មក​ស្តាប់​ការតវ៉ា​និង​ការបណ្តេញ​នេះ​។​

​ចម្លើយ​តប​របស់​រុស្ស៊ី​ត្រូវបាន​ប្រកាសឡើង​នៅ​មួយ​ថ្ងៃមុន​រុស្ស៊ី​ធ្វើការ​បោះឆ្នោត​ប្រធានាធិបតី ដែល​ត្រូវគេ​រំពឹងថា​លោក​ប្រធានាធិបតី​​វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​កាន់តំណែង​នៅ​អាណត្តិ​ទី​៤​។​

​វិបត្តិ​ការទូត​នេះ​កើតឡើង​បន្ទាប់ពី​ភ្នាក់ងារ​ចារកម្ម​សឺ​ហ្គេ ស្គ្រី​ប៉ាល់ និង​កូនស្រី ត្រូវ​សា​ធាតុគីមី​ពុល​ដែលមាន​ប្រភព​នៅ​សហភាពសូវៀត​​កាលពី​ថ្ងៃ​៤​មីនា​ក្នុង​ទីក្រុង​មួយ​របស់​អង់គ្លេស ។​ឥឡូវ​អ្នក​ទាំងពីរ​កំបុងស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅក្នុង​មន្ទីរពេទ្យ​។​

​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​បាន​បន្ទោស​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ចំពោះ​ការវាយប្រហារ​នេះ​និង​កាលពី​ថ្ងៃ​សុក្រ​ថែមទាំង​បាន​ភ្ជាប់​លោកពូ​ទីន​​ទៅនឹង​ការវាយប្រហារ​នេះ​ថែមទៀត ជាហេតុ​នាំអោយ​រុស្ស៊ី​ក្រោធ​ខឹង​។​

​នៅ​សប្តាហ៍​នេះដែរ នាយករដ្ឋមន្ត្រី​អង់គ្លេស​បានប្រកាស​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ចំនួន​២៣​នាក់​ព្រមទាំង​ផ្អាក​ការទាក់ទង​កំរិត​ខ្ពស់​ដោយ​​សារ​តែ​ការវាយប្រហារ​ដោយ​ភ្នាក់ងារបំពុល​ស​សៃ​ប្រសាទ​នេះ​៕​ដោយ​៖​វាសនា​

​ប៉ូលិស​រុស្ស៊ី​ដើរ​នៅក្រៅ​ស្ថានទូត​អង់គ្លេស​ប្រចាំ​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​១៧​មីនា​