រុស្ស៊ី​បាញ់​បង្ហោះ​កែវឆ្លុះ​កម្ម​រស្មី​X​ដ៏​ខ្លាំង ចូល​ក្នុង​អវកាស​ដើម្បី​គូរផែនទី​លោកធាតុ​

657
ចែករម្លែក

​បេសកកម្ម​វិទ្យាសាស្ត្រ​អវកាស​ដ៏​សំខាន់បំផុត​មួយ​របស់​រុស្ស៊ីក្នុង​យុគសម័យ​ក្រោយ​សហភាពសូវៀត ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​ស្ថានីយ បៃ​ខូ​នៀ កាលពី​ថ្ងៃ​សៅរ៍​។​

​កែវ​ឆ្លុះ​The Spektr-RG នេះ​ជា​គំ​រោងរួមគ្នា​ជាមួយ​អាល្លឺម៉ង់ ដែល​នឹង​គូរផែនទី​កម្ម​រស្មី​X​នៅ​ទូទាំង​ផ្ទៃមេឃ​យ៉ាង​លម្អិត​ដើម្បី​ជួយ​ពួក​អ្នកវិទ្យាសាស្ត្រ​តាមដាន​រចនា​​សម្ពន្ធ​នៃ​ចក្រ​វាល​។​

Spektr-RG អាច​ផ្តល់​ការយល់ដឹង​ស៊ីជំរៅ​លើ​ចរិតលក្ខណៈ​នៃ​ការរីក​លោកធាតុ​។​វា​ក៏​នឹង​សំគាល់​ប្រភព​កម្ម​រស្មី​X មួយចំនួន ដូចជា​ប្រហោង​ខ្មៅ​ដ៏​ធំ​មហិមា​នៅ​ចំ​កណ្តាល​ហ្កា​ឡាក់​​ស៊ី​។​

​នៅ​ពេលហ្គាស​ធ្លាក់​ចូល​ក្នុង​ហ្គា​ឡា​ក់​ស៊ី​ទាំងនេះ វា​ប្រែជា​ក្តៅនិង​បែក​ទៅ​ជា​កម្ម​រស្មី​X ។​ការ​ភាយ​នៃ​កម្ម​រស្មី​នេះ​ដែល​ជា​អ្នក​បង្ក​អោយ​មាន​បាតុភូត​អាក្រក់ៗ​បំផុត​នៃ​ចក្រវាល​។​

Spektr-RG នេះ​ត្រូវ​គេ​រំពឹងថា​នឹង​រកឃើញ​ប្រហោង​ខ្មៅ​ធំៗ​៣​លាន​ក្នុងអំឡុង​មួយជីវិត​នៃ​ការបំពេញ​ការងារ​របស់​វា​។​

កែវ​ឆ្លុះ​Spektr-RG ជិះ​លើ​រ៉ុក្កែត​ប្រូ​តុង​មួយ ចេញពី​ស្ថានីយ​អ​វ​ការ​ស បៃ​ខូ​នៀ នៅ​កា​ហ្សាក់​ស្ថានកា​លពី​ថ្ងៃសៅរ៍ ទៅកាន់​លំហ​អាកាស​នៅ​ចម្ងាយ​១,៥ គីឡូម៉ែត្រ​ពី​ផែនដី​

​បើ​អ្វីៗ​ដំណើរការ​គ្មាន​ឧបសគ្គ វា​នឹង​ទៅដល់​គោលដៅ​ក្នុង​រយៈពេល​៣​ខែ ដោយ​ក្លាយ​ជា​យានអវកាស​រុស្ស៊ី​លើកដំបូង​ដែល​ធ្វើ​ប្រតិបត្តិការ​ហួស​គន្លង​ផែនដី​ចាប់​តាំងពី​សម័​យ​​សូ​វៀត។

​កែវ​ឆ្លុះ​Spektr-RG នឹង​ធ្វើ​ការអង្កេត​រក​កម្ម​រស្មី​X ឬ​ស្គែ​ន​ផ្ទៃមេឃ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៥ ដែល​នឹង​នាំ​អោយ​វា​ក្លាយ​ជា​កែវឆ្លុះ​ដំបូង​ដែល​ធ្វើ​កិច្ចការ​ងាយ​នេះ​៕​ដោយ​៖​វាសនា​