រុស្ស៊ី​បាញ់​បង្ហោះ​រ៉ុក្កែត Soyuz ដែល​ដឹក​ផ្កាយរណប​ជាង ៧០ គ្រឿង​

641

​រ៉ុក្កែត Soyuz-2.1a របស់​រុស្ស៊ី ដែល​ដឹក​ផ្កាយរណប​ជាង ៧០ គ្រឿង ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​ស្ថានីយ​បៃ​កូ​នួ​រ នៅ​ថ្ងៃទី​១៤ កក្កដា​នេះ​។​

រ៉ុក្កែត​នេះ​រំពឹង​ដឹក​ផ្កាយរណប​ជាង ៧០ គ្រឿង​ទៅកាន់​ដង​តារាវិថី រួមទាំង​ផ្កាយរណប Kanopus-V-IK ដែល​បំពាក់​ជាមួយ​កាមេរ៉ា ដើម្បី​កំណត់​ផែនទី​ភពផែនដី​ជា​ពណ៌​ធម្មជាតិ ដើម្បី​ជា​ជំនួយ​បន្ថែមទៀត​ដល់​ក្រុម​អ្នក​ឆ្លើយតប​ទៅនឹង​គ្រាអាសន្ន អ្នកគ្រប់គ្រង​ដំណាំ និង​អ្នកវិទ្យាសាស្ត្រ​បរិស្ថាន​។

មន្ត្រី​នៅ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos បាន​និយាយប្រាប់​អ្នកកាសែត​ថា “​ការបាញ់​បង្ហោះ​នេះ​ធ្វើឡើង​នៅតាម​ពេលវេលា​ដែល​បាន​គ្រោងទុក​”​។

ផ្កាយរណប Kanopus-V-IK ត្រូវបាន​បង្កើតឡើង​សម្រាប់​ពិនិត្យ​តាមដាន​គ្រោះធម្មជាតិ​ទាន់​ហេតុការណ៍ និង ស្ថានភាព​អាសន្ន​ជាច្រើន​ទៀត​៕ ​ដោយ ៖កញ្ញាដាលីស

រ៉ុក្កែត Soyuz-2.1a របស់​រុស្ស៊ី ដែល​ដឹក​ផ្កាយរណប​ជាង ៧០ គ្រឿង ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​ស្ថានីយ​បៃ​កូ​នួ​រ នៅ​ថ្ងៃទី​១៤ កក្កដា​នេះ