រុស្ស៊ី​បាញ់​សាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ដោយ​ជោគជ័យ​

1220
ចែករម្លែក

​ប្រទេស​រុស្ស៊ី​និយាយថា ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ដោយ​ជោគជ័យ ដែលវា​ស្ថិត​ក្នុងចំណោម​អាវុធ​មាន​សមត្ថភាព​បា​ញ់​នុយក្លេអ៊ែរ​ជាច្រើន ប្រកាស​ដោយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ដើមខែ​នេះ​។​

​ក្រសួងការពារជាតិរ​បស់​ប្រទេស​នេះ​បាន​បញ្ចេញ​វីដេអូ​ឃ្លី​ប ដែល​បង្ហាញ​មី​ស៊ី​ល​នេះ​ផ្តាច់​ចេញពី​យន្ដហោះ​ចម្បាំង​មួយ និង​បន្សល់​នូវ​ស្នាម​ផ្សែង​ឆ្នូត​ដ៏​វែង​។​

​ក្រសួង​បាន​និយាយថា វា​បាញ់​ចំ​គោលដៅ​ដែល​បានកំណត់​ជាមុន​។​

​កាលពី​ថ្ងៃទី ១ មីនា លោកពូ​ទីន​បាន​ពណ៌នា​មី​ស៊ី​ល Kinzhal ថា​ជា “​អាវុធ​ដ៏​ប្រពៃ​បំផុត​” ។​

​គាត់​បាន​និយាយថា វា​ជា​ផ្នែក​មួយ​នៃ​ឃ្លាំង​ស្តុក​អាវុធ​ថ្មី “​មិនអាច​បំបាក់​បាន​”​។​

​មី​ស៊ី​ល Kinzhal ត្រូវគេ​និយាយថា ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ១០ ដង​និង​អាច​បាញ់​បាន​ចម្ងាយ​ប្រវែង ២.០០០ គីឡូម៉ែត្រ​៕

​មី​ស៊ី​ល Kinzhal បាញ់​ចំ​គោលដៅ​ដែល​បានកំណត់