រុស្ស៊ី​បាត់​ការទាក់ទង​ជាមួយ​ផ្តា​យ​រណ​ថ្មី បន្ទាប់ពី​បាញ់​បង្ហោះ​

281

​រុស្ស៊ី​បាន​បាត់​ការទាក់ទង​ជាមួយ​ផ្តា​យ​រណប​អាកាសធាតុ​ថ្មី​របស់ខ្លួន គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បាន​បាញ់​បង្ហោះ​វា​កាលពី​ថ្ងៃ​អង្គារ ទី​២៨ វិច្ឆិកា​។​

​អង្គការ​អវកាស​រុស្ស៊ី Roscosmos បាន​និយាយថា “​ការទាក់ទង​មិនអាច​ធ្វើទៅ​បានទេ ដោយសារតែ​វា​មិន​ស្ថិតនៅ​គន្លង​តារាវិថី​តាម​ការគ្រោងទុក​របស់​វា​”​។

​ផ្តា​យ​រណ​អាកាសធាតុ Meteor-M នេះ ត្រូវបាន​បាញ់​បង្ហោះ​តាមរយៈ​កាំជ្រួច​រ៉ុក្កែត Soyuz ។ វា​ត្រូវបាន​បង្ហោះ​ចេញពី​មណ្ឌល​បាញ់​បង្ហោះ Vostochny នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី ។ នេះ​ជាការ​បាញ់​បង្ហោះ​លើក​ទី​២​ចេញពី​មណ្ឌល​បាញ់​បង្ហោះ​នេះ ដែល​បាន​បើក​ដំណើរ​កាលពី​ឆ្នាំមុន​៕ ដោយ៖ សុខា

​ផ្តា​យ​រណ​អាកាសធាតុ​Meteor-M នេះ ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​មណ្ឌល​បាញ់​បង្ហោះ Vostochny នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ