កាសែតរុស្ស៊ី Krasnaya Zvezda បានរាយការណ៍នៅសុក្រទី២២ខែមីនាថា រុស្ស៊ីបានប្រទះឃើញយន្តហោះឈ្លបយកការណ៍បរទេស២១គ្រឿងនៅជិតដែនអាកាសរបស់ខ្លួនកាលពីសប្តាហ៍មុន។
យន្តហោះច្រើនគ្រឿងរបស់រុស្ស៊ី បានហោះប្រដេញយន្តហោះបរទេសទាំងនោះចំនួនលើក៤ហើយហោះស្កាត់ការពារមិនឱ្យយន្តហោះទាំងនោះឆ្លងចូលក្នុងដែនអាកាសរុស្ស៊ី។នេះបើយោងតាមកាសែតនេះ។
កាសែតនេះ បាននិយាយថា មិនមានការហោះចូលក្នុងដែនអាកាសរុស្ស៊ីនោះទេ។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា យន្តហោះអាមេរិកUSAF B-52H មួយគ្រឿង ត្រូវបានប្រទះឃើញហោះពីលើសមុទ្រអព្យាក្រឹតនៅសមុទ្របាល់ទិច ដោយបន្ថែមថា យន្តហោះនោះ បានហោះត្រឡប់ក្រោយ បន្ទាប់ពីវាត្រូវបានផ្តល់សញ្ញាព្រមាន ដោយកងទ័ពអាកាសរុស្ស៊ី៕ដោយ៖សុខា
យន្តហោះ MiG-31 foxhound របស់រុស្ស៊ី