រុស្ស៊ី​ប្រើ​រ៉ូបូត​ប្រដាប់អាវុធ ក្នុងអំឡុង​ប្រយុទ្ធ​ដែល​បណ្តាល​អោយ​ពួក​ជី​ហាត​១១​នាក់​ស្លាប់​

1124
ចែករម្លែក
  • 388
    Shares

ភ្នាក់ងាររុស្ស៊ីបានប្រើមនុស្សយន្ត(រ៉ូបូត)ប្រដាប់អាវុធនៅក្នុងការប្រយុទ្ធគ្នាមួយដែលបណ្តាលអោយជនធ្វើសង្រ្គាមដើម្បីសាសនា(ជីហាត)១១នាក់ស្លាប់ខណៈអាជ្ញាធរកំពុងខិតខំបោសសម្អាតពួកជ្រុលនិយមនៅមុនការប្រកួតកីឡាបាល់ទាត់ពិភពលោក( World Cup)នៅរុស្ស៊ី។

សូមបញ្ជាក់ថា កងកម្លាំងប្រឆាំងភេរវកម្មរុស្ស៊ីបានប្រឈមមុខជាមួយពួកនិយមជ្រុលនៅតំបន់ជនអ៊ីស្លាមដាហ្កេស្តាន់អស់ពេលជាច្រើនថ្ងៃមកហើយ។

រូបភាពបង្ហាញប៉ូលិសបាញ់ចេញពីរថពាសដែលលើផ្ទះមួយ។មនុស្សយន្តប្រដាប់អាវុធក៏ត្រូវបានគេឃើញបើកចូលទៅកាន់ផ្ទះរបស់ពួកជីហាត។សាកសពត្រូវគ្រាប់របស់បុរស៦នាក់ក៏ត្រូវបានអាជ្ញាធរស៊ើបអង្កេតបង្ហាញអោយឃើញ។

គេថា វីដេអូនិងសម្លេងថតដោយមនុស្សយន្តបានបញ្ចេញសម្លេងរបស់ពួកឧទ្ទាមដែលបានស្រែកថា ‘Allahu Akbar’ បន្ទាប់មកមានសម្លេងផ្ទុះមួយ។បុរសទាំងនេះត្រូវគេជឿថាបានគ្រវីទង់ពួកជីហាតផងដែរ។កាំភ្លើង កាំបិត គ្រាប់កាំភ្លើងនិងគ្រាប់បែកដៃត្រូវបានរកឃើញនៅកន្លែងកើតហេតុ។

ដឺបិន(Derbent) កន្លែងដែលវីដេអូត្រូវបានថត នៅចម្ងាយប្រមាណ៩០០គ.ម ភាគអាគ្នេយ៍ក្រុងវ៉ុលហ្គោហ្រ្កាត កន្លែងដែលក្រុមបាល់ទាត់អង់គ្លេសត្រូវប្រកួតWorld Cupបើកឆាក។

ក្នុងពេលជាមួយគ្នា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា ភេរវកម្មគឺជាការគំរាមដ៏ធំចំពោះWorld Cup។

ក្នុងប្រតិបត្តិការមួយទៀត សមាជិក២នាក់នៃក្រុមលួចលាក់មួយត្រូវបានសម្លាប់នៅក្នុងព្រៃនៃតំបន់Derbent។កាំភ្លើងបាញ់គ្រាប់បែក កាំភ្លើងវែងនិងសម្ភារប្រព្រឹត្តបទឧក្រិដ្ឋមួយចំនួនត្រូវបានរកឃើញនៅកន្លែងប្រយុទ្ធគ្នា៕ដោយ៖វាសនា