រុស្ស៊ី​ប្រែក្លាយ​វ៉ាក់សាំង អុត​ទៅជា​ថ្នាំ​ព្យាបាល​មហារីក​សុដន់ និង​មហារីក​ខួរក្បាល​

383
ចែករម្លែក
  • 7
    Shares

ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​, បាន កែប្រែ​វ៉ាក់សាំង​បង្ការ​ជំងឺ​ធម្មតា ទៅជា​ប្រភេទ​ថ្នាំ​ថ្មី​មាន​ប្រសិទ្ធ ភាព​បំផុត ចំពោះ​ជំងឺមហារីក​សុដន់ និង មហារីក​ខួរក្បាល (glioma) ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី បានប្រកាស​នូវ​ការសម្រេច​ការពិសោធន៍ ជាក់ស្តែង​នូវ​ឱសថ​ប្រឆាំង មហារីក ថ្មី​មួយ​ផ្អែកលើ​វ៉ាក់សាំង​បង្ការ​ជំងឺ អុត​ធម្មតា ។​
​ ​
ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី អះអាងថា ថ្នាំ​ថ្មី​នេះ​មាន​ប្រសិទ្ធភាព បំផុត​ចំពោះ​ជំងឺមហារីក​សុដន់ និង មហារីក​ខួរក្បាល (glioma) ។​

​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​បាន អះអាងថា ការពិសោធន៍​ត្រូវបាន​អនុវត្តន៍​លើស​ត្វ​មាន​ដុំ​សាច់ មហារីក​របស់​មនុស្ស​បានទទួល​លទ្ធផល​គួរ ជាទី​គាប់ចិត្ត ។ ពិសេស​មហារីក​ខួរ ក្បាល កំណាច និង​ស្មុគស្មាញ​បំផុត អាច​ត្រូវបាន​ព្យាបាល​ទាំងស្រុង ។​វ៉ាក់សាំង​អុត​កែប្រែ​រស់ នៅ​និង​កកើត ក្នុង​ដុំ​សាច់​រហូត​ដល់ពេល​វា បំផ្លាញ​ទាំងស្រុង​ដុំ​សាច់​, ទន្ទឹម​នោះ​មិន​រាលដាល ទៅកាន់​ផ្នែក​និង​ជាលិកា ផ្សេងៗ​របស់​សរីរាង្គ ។ ដំណាក់ កាល​ពិសោធន៍​ដំបូង​នឹង​ប្រព្រឹត្តទៅ ក្នុង​រដូវក្តៅ​នេះ ៕ ប្រែ​សម្រួល​: រតនៈ​