រុស្ស៊ី​ផ្តល់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​បន្ថែមទៀត​ដល់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​

999
ចែករម្លែក

​កាសែត Asbarez បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​មិថុនា​ថា ប្រព័ន្ធ​មី​ស៊ី​ល​រុស្ស៊ី Khrizantema-S ត្រូវបាន​ដឹក​ទៅ​កំពង់ផែ​របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ នៅ​ទីក្រុង​បា​គូ ។​

ប្រព័ន្ធ​មី​ស៊ី​ល​នេះ ត្រូវបាន​ផលិត​សម្រាប់​ការវាយប្រហារ​រថក្រោះ​សត្រូវ និង រថពាសដែក ព្រមទាំង​បំផ្លាញ​សំណង់​ទីតាំង​យោធា ហើយ​វា​អាច​វាយប្រហារ​លើ​យន្តហោះ​ដែល​ហោះ​ទាបៗ​ផងដែរ​។ កងទ័ព​រុស្ស៊ី​បានចាប់ផ្តើម​ប្រើប្រាស់ ប្រព័ន្ធ​មី​ស៊ី​ល Khrizantema-S នេះ កាលពី​ឆ្នាំ​២០០៥​។​

ក្រសួងការពារជាតិ​បាន​បន្ថែមថា “​ប្រព័ន្ធ​មី​ស៊ី​ល​នេះ នឹង ត្រូវបាន​បញ្ជូនទៅ​តំបន់​ព្រំដែន​នៅពេល​អនាគត ឆាប់ៗ​នេះ “​។​

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង ប្រទេស​អា​មេ​នី បាន​ប៉ះទង្គិច​គ្នា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​អំពី​តំបន់​មាន​ជម្លោះ​ណា​ហ្គ័​រ​ណូ​-​កា​រ៉ា​បាក់ (Nagorno-Karabakh) និង​ខេត្ត​ជាច្រើន​នៅ​ជិត​តំបន់​នោះ​៕ ដោយ ៖សុខា

ប្រព័ន្ធ​មី​ស៊ី​ល Khrizantema-S របស់​រុស្ស៊ី