រុស្ស៊ី​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-400 ទៅកាន់​តំបន់​ទឹកកក​អាក់​ទិ​ក

228
ចែករម្លែក

​រុស្ស៊ី​បាន​បង្កើន​សកម្មភាព​យោធា ពាណិជ្ជកម្ម និង​ការរុករក​របស់ខ្លួន​នៅ​តំបន់​ទឹកកក​អាក់​ទិ​ក​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​និង​ថាមពល​និង​ការអភិវឌ្ឍ​ផ្លូវ​សមុទ្រ​ខាងជើង ដែលជា​ផ្នែក​មួយ​នៃ​តំបន់​អាក់​ទិ​ក​ខាងជើង​ត​ភ្ជាប់​អឺរ៉ុប​និង​អាស៊ី​។​

​សេចក្តីថ្លែងការណ៍​រប​ស់​កង​នាវា​ខាងជើង​របស់​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា​ថា យោធា​រុស្ស៊ី​បានដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-400 Triumph ថ្មី​នៅលើ​ប្រជុំ​កោះ​ណូ​វ៉ា​យ៉ា​ហ្សេ​ម​លី​យ៉ា​ក្នុង​តំបន់​អាក់​ទិ​ក​។​

​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា “​កងវរសេនាធំ​ការពា​រអា​កាស​នៃ​កង​នាវា​ខាងជើង​របស់​រុស្ស៊ី ដែល​បានដាក់​ពង្រាយ​នៅលើ​កោះ​យូ​ស​នី​នៃ​ប្រជុំ​កោះ​ណូ​វ៉ា​យ៉ា​ហ្សេ​ម​លី​យ៉ា ត្រូវបាន​បំពាក់​ឡើងវិញ​ជាមួយ​ប្រព័ន្ធ S-400 ថ្មី​”​។​

​ទាហាន​ត្រូវបាន​បណ្តុះបណ្តាល​ឡើងវិញ​ផងដែរ​ដើម្បី​អាច​ប្រើប្រាស់​ប្រព័ន្ធ​ថ្មី​បំផុត​នេះ​។ ពីមុន​ទាហាន​ធ្លាប់​ប្រើតែ​ប្រព័ន្ធ S-300 ។​

​សេចក្តីថ្លែងការណ៍​បាន​កត់សម្គាល់ថា “​ប្រព័ន្ធ​ការពារ​អាកាស​ថ្មី​បំផុត​នេះ​បង្កើន​ទំហំ​លើ​អាកាស​នៅក្នុង​តំបន់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យោធា​យើង​”៕ ដោយ ៖ កញ្ញាដាលីស

ប្រព័ន្ធ S-400 របស់​រុស្ស៊ី​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​តំបន់​អាក់​ទិ​ក