រុស្ស៊ី​សាកល្បង​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​អាកាស S-500 ក្នុងប្រទេស​ស៊ី​រី​

483
ចែករម្លែក

​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានឱ្យដឹងថា ការសាកល្បង​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែនអាកាស​រុស្ស៊ី S-500 Prometey នៅ​ប្រទេស​ស៊ី​រី​បានសម្រេច​រួចរាល់​ទៅហើយ និង​ត្រូវបាន​ចាត់ទុកថា​ទទួលបាន​ជោគជ័យ ប៉ុន្តែ​ក្រសួងការពារជាតិ​រុស្ស៊ី​មិនបាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការអះអាង​នេះ​នៅឡើយ​ទេរ​ហូត​មកទល់ពេលនេះ​។​

​យោងតាម​កាសែត​រុស្ស៊ី Izvestia ដែល​ដកស្រង់​ប្រភព​ក្រសួងការពារជាតិ​បានឱ្យដឹងថា ធាតុ​សំខាន់ៗ​បំផុត​របស់​ប្រព័ន្ធ S-500 ត្រូវបាន​ធ្វើតេស្ត​មើល​រួច​អស់ហើយ​នៅក្នុង​ប្រទេស​ស៊ី​រី​។

​យោងតាម​កាសែត​នេះ អំឡុង​ការសាកល្បង​ប្រព័ន្ធ S-500 ក្រុម​អ្នកជំនាញ​បានកំណត់​នូវ “​បញ្ហា​ជាក់លាក់​មួយចំនួន​” ក្នុង​ការធ្វើ​ប្រតិបត្តិការ​ខែល​ការពារ​អាកាស​នេះ ប៉ុន្តែ​បញ្ហា​ទាំងអស់នោះ​ត្រូវបាន​ដោះស្រាយបាន​ភ្លាមៗ​។

​តាម​ដឹង ការសាកល្បង​នេះ​ត្រូវបាន​បញ្ជាក់ថា​ធ្វើឡើង​រួចរាល់​ហើយ និង ត្រូវបាន​ចាត់ទុកថា​ទទួលបាន​ជោគជ័យ​៕ ដោយ៖​កញ្ញាដាលីស

ខែល​ការពារ​អាកាស S-500 ត្រូវបាន​សាកល្បង​រួចរាល់​និង​ជោគជ័យ​នៅ​ស៊ី​រី