រុស្ស៊ី​៖ កាំ​ជ្រួច​១០៣​ដើម​ត្រូវ​បាន​បាញ់​ចេញ ៧១​ដើម​ត្រូវ​បាន​ស្ទាក់​កំទេច​

678

​អាមេរិក អង់គ្លេស​និង​បារាំង​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ព្រម​គ្នា​មួយ​យប់​ថ្ងៃ​សៅរ៍ នៅ​ម៉ោង​ប្រមាណ​២​រំលង​អាធ្រាត​លើ​គោលដៅ​យោធា​និង​មជ្ឈមណ្ឌល​ពាក់​​ព័ន្ធ​នឹង​អាវុធ​គីមី​របស់​ស៊ី​រី​។​

​យោង​តាម​ទូរទស្សន៍​រុស្ស៊ី​Rossiya-24 កម្លាំង​សម្ពន្ធមិត្ត​ទាំង​៣​បាន​បាញ់​កាំជ្រួច​សរុប​១០៣​ដើម​លើ​មូលដ្ឋាន​យោធា​ស៊ី​រី តែ​៧១​ដើម​ត្រូវ​បាន​ស្ទាក់​កំទេច​ដោយ​ប្រព័ន្ធ​​ការពារ​អាកាស​ស៊ី​រី ដោយ​បណ្តាលអោយ​របួស​មនុស្ស​៣​នាក់​។​

​ស្ថានទូត​រុស្ស៊ី​នៅ​អង់គ្លេស​ក៏​បាន​ប្រឆាំង​នឹង​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស អំពី​”​បេសកកម្ម​ដ៏​ជោគជ័យ​ធំ​”​របស់​បារាំង អង់គ្លេស​និង​អាមេរិក​នៅ​​ស៊ី​រី​។​

​អ្នកនាំពាក្យ​ស្ថានទូត​បាន​និយាយថា​«​ចូរ​ពិនិត្យមើល​ការពិត​និង​តួលេខ​។​យោង​តាម​ក្រសួង​ការពារជាតិ​រុស្ស៊ី កាំជ្រួច​បណ្តែត​១០៣​ដើម​ត្រូវ​បាន​បាញ់​ចេញ ៧១​ដើម​​ត្រូវ​បាន​ស្ទាក់​កំទេច​ដោយ​កម្លាំង​ស៊ី​រី ដោយ​ប្រើ​ប្រព័ន្ធ​ការពារ​ផលិត​នៅ​សូ​វៀត​ភាគច្រើន​។​កង​អង្គភាព​ការពារ​អាកាស​រុស្ស៊ី​មិនបាន​ចូលរួម​ទេ នៅពេល​កាំជ្រួច​ហោះ​​ចូល​តំបន់​របស់​គេ​ទទួលខុសត្រូវ តែ​ពួកគេ​តាមដាន​ជាប់​»​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា​«​ក្នុងចំណោម​៧១​គ្រាប់ ត្រូវ​បាន​បាញ់​សំដៅ​មូលដ្ឋាន​ទ័ពអាកាស​ចំនួន​៦​។​មានតែ​៧​គ្រាប់​បាន​ធ្លាក់​ដល់​គោលដៅ​។​មិន​មាន​ការខូចខាត​ធំដុំ​ទេ​​ចំពោះ​ហេដ្ឋារចនាសម្ពន្ធ​។​កាំ​ជ្រួច​៣០​ដើម​ត្រូវ​បាន​បាញ់​សំដៅ​ទីតាំង​២​ដែល​ត្រូវបាន​គេ​ចោទ​ថា​ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​គីមី​ស៊ី​រី​។​ក្នុង​៣០​ដើម​នេះ ៧​ដើម​ត្រូវ​ស្ទាក់​កំទេច​»៕​ដោយ​៖​វាសនា​

​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី រង​ការវាយប្រហារ​