រូបចម្លាក់​ដូណាល់​ត្រាំ អាក្រាត ត្រូវបាន​ដាក់​លក់​ដេញថ្លៃ

1379
ចែករម្លែក

កាលពីសប្តាហ៍មុន ក្រុមហ៊ុនJulien ដែលរៀបចំដេញថ្លៃនេះ បានប្រកាសថារូបចម្លាក់សិល្បៈ ដ៏ចម្រូងចម្រាសមួយនៃរូបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានដាក់លក់ដេញថ្លៃ។

រូបចម្លាក់ដែលនៅសេសសល់ចុងក្រោយបំផុតដែលមិនត្រូវបានបំផ្លិចបំផ្លាញបំផ្លាញចោលនេះ មានឈ្មោះថា Emperor Has No Ballsត្រូវបានលក់តម្លៃ២៨.០០០ដុល្លារក្នុងការដេញថ្លៃនៅទីក្រុង Los Angeles ។

រូបចម្លាក់ស្រាត ដែលបានបង្កើតឡើងដោយក្រុមចម្រុះINDECLINE នេះ ត្រូវបានទិញដោយអ្នកស៊ើបអង្កេតរឿងរ៉ាវអាថ៌កំបាំងម្នាក់ ដែលនឹងដាក់តាំងរូបចម្លាក់នេះ នៅនៅសារមន្ទីរHaunted Museum ៕

រូបចម្លាក់ដូណាល់ត្រាំ អាក្រាត