រូបចម្លាក់​ពណ៌​មាស​របស់​បេ​ក​ឃេ​ម​នៅ​វត្ត​មួយ​នៅ​បាងកក​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​

456
ចែករម្លែក

​ខ្សែប្រយុទ្ធ​ដេវីត បេ​ក​ឃេ​ម របស់​ក្លិប​បិសាច​ក្រហម Manchester United មាន​អ្នកគាំទ្រ​ខ្លាំង​ទូទាំង​ពិភពលោក​និង​កោតសរសើរ​យ៉ាងខ្លាំង​ក្លា​រហូតដល់​ថ្នាក់​វត្ត​មួយ​នៅ​ថៃ​បានដាក់​រូបចម្លាក់​ពណ៌​មាស​របស់​កីឡាករ​បាល់ទាត់​រូបនេះ​នៅលើ​រាន​ព្រះ​ភូមិ​មួយ ដោយបាន​ប្រែក្លាយ​វត្ត​នេះ​ទៅជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​វត្ត​ប៉ា​រី​វ៉ា​ត់​នៅ​ទីក្រុង​បាងកក​បាន​ឆ្លាក់​រូបចម្លាក់​បេ​ក​ឃេ​មកា​លពី​២​ទសវត្សរ៍​មុន នៅពេលដែល​ក្រុម Manchester United បាន​បង្កើត​ប្រវត្តិសាស្ត្រ ដោយ​ក្លាយជា​ក្លិប​បាល់ទាត់​អង់គ្លេស​ដំបូង​គេ​ដែល​បានឈ្នះ​ពានរង្វាន់​សំខាន់ៗ​ចំនួន​៣​។​

​រូបចម្លាក់​នេះ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​រចនាប័ទ្ម​បែប​ប្រពៃណី ដោយ​ទ្រ​រាន​ព្រះ​ភូមិ បង្ហាញ​ស្ទីល​ម៉ូត​សក់ពុះ​កណ្តាល​ដ៏​ល្បី​របស់​បេ​ក​ឃេ​មនា​សម័យ​នោះ​និង​អាវ​ក្រុម​របស់គាត់ ហើយ​នៅតែ​បន្ត​ទាក់ទាញ​ភ្ញៀវទេសចរ​រហូតមកដល់​សព្វថ្ងៃ​។​

​វត្ត​នេះ​ក៏មាន​រូបចម្លាក់​តួអង្គ​ផ្សេងទៀត​នៅក្នុង​វប្បធម៌​ប៉ុប​ផងដែរ​ដូចជា​មនុស្ស​ចចក ស៊ូ​ពើ​មែន និង តុក្កតា​ពី​កា​ជូ ឆ្លាក់​ជាប់​លើ​ជញ្ជាំង​វត្ត​។ វត្ត​នេះ​និយាយថា​កំពូល​វីរបុរស​ទាំងនេះ​ត្រូវគេ​ឆ្លាក់ ពីព្រោះ​រូបចម្លាក់​ទាំងនេះ​ត្រូវបាន​ចាត់ទុកថា​ជា​និមិត្តសញ្ញា​ល្អ​ដែល​អាចជួយ​ការពារ​ព្រះពុទ្ធសាសនា​បាន​៕ ដោយ៖ កញ្ញាដាលីស

រូបចម្លាក់​មាស​របស់​បេ​ក​ឃេ​ម​កំពុង​ទាក់ទាញ​ភ្ញៀវ​នៅ​វត្ត​ប៉ា​រី​វ៉ា​ត់​នៅ​បាងកក
រូបចម្លាក់​មាស​របស់​បេ​ក​ឃេ​ម​កំពុង​ទាក់ទាញ​ភ្ញៀវ​នៅ​វត្ត​ប៉ា​រី​វ៉ា​ត់​នៅ​បាងកក