រូបថត​ដែល​ធ្វើឱ្យ​មហាជន​រៃអង្គាសប្រាក់​បាន​ច្រើន​ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ​

1046
ចែករម្លែក

​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ពី​ក្មេងប្រុស​កំសត់​យំ​ជិត​សព​ឪពុក​របស់ខ្លួន​ដោយ​ក្តី​អាឡោះ អាល័យ បានធ្វើឱ្យ​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​ប្រទេស​ឥណ្ឌា​រំជួលចិត្ត ជាខ្លាំង​។ ដោយសារតែ​បែបនេះ ពួកគេ​បាន​ជួយ​រៃអង្គាសប្រាក់​បាន​រហូត​ដល់​ទៅ​ជាង ៣ លាន​រូពី (​ប្រមាណ ៤៤.០០០ ដុល្លារ​) ក្នុងពេល​តែមួយ​ថ្ងៃ​ដើម្បី​ជួយ​ដល់​គ្រួសារ​ក្មេង​នេះ​។

​រូបថត​នេះ ត្រូវបាន​គេ​ចែករំលែក​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ (Twitter) រហូតដល់​ទៅ ជាង ៧.០០០ ដង​ក្នុង​រយៈពេល​ដ៏​ខ្លី​។​

​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា សព​នេះ​មាន​ឈ្មោះថា អា​នី​ល (Anil) ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជា​កម្មករ​ស្តារលូ​នៅ​រដ្ឋធានី​ដេលី ប្រទេស​ឥណ្ឌា ហើយ​បាន​ស្លាប់ យ៉ាង​អាណោចអាធ័ម​ពេល​បំពេញការងារ​។

​របាយការណ៍​បង្ហាញថា នៅ​ប្រទេស​ឥណ្ឌា ក្នុង​មួយឆ្នាំៗ​មាន​កម្មករ​ស្តារលូ​រហូតដល់​ទៅ ប្រមាណ ១០០ នាក់​ស្លាប់​ពេល​បំពេញការងារ​។ សហជីព​បាន​ចោទប្រកាន់ថា នេះ​បណ្តាល មកពី​ពួកគេ​គ្មាន​ឧបករណ៍​សុវត្ថិភាព​ត្រឹមត្រូវ​សម្រាប់​ប្រើប្រាស់​ពេល​បំពេញការងារ​៕ ប្រែ​សម្រួល​: ខុម