រូបថត​ទណ្ឌិត​សមរ​ង្ស៉ី​និង​ថ្នាក់ដឹកនាំ​អតីត​CNRP៩​នាក់​ទាហាន​ថៃ​យក​បិទ​នៅ​ច្រកព្រំដែន​ថៃ​-​កម្ពុជា​

200
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រូបថត​ទណ្ឌិត​សមរ​ង្ស៉ី​និង​អតីត​ថ្នាក់ដឹកនាំ​សំខាន់ៗ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ក្រុម​មេ​ឧទ្ទាម​សរុប​៩​នាក់​ត្រូវបាន​ទាហាន​ឈុតខ្មៅ​នៃ​ប្រទេស​ថៃ​យកទៅ​បិទ​នៅ​ច្រកព្រំដែន​ថៃ​-​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​រូបថត​ទាំងនេះ​ត្រូវបាន​ប្រទះឃើញ​បិទ​នៅ​ច្រក​អានសេះ​នៅក្នុង​ទឹកដី​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ​តាម​ព័ត៌មាន​ដែល​ទទួលបាន​នៅ​ច្រក​ផ្សេងៗ ក៏មាន​ការបិទ​ដូច្នេះ​ដែរ​។​

​មន្ដ្រី​យោធា​ប្រចាំ​នៅ​ច្រក​អានសេះ​បានឱ្យដឹងថា​ទាហាន​ឈុតខ្មៅ​របស់​ថៃ​បាន​យក​រូបថត​មនុស្ស​ទាំង​៩​នាក់​ជា​អតីត​ថ្នាក់ដឹកនាំ​កំពូល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន ៖ ទណ្ឌិត សម រ​ង្ស៉ី​, មួរ សុខ​ហួរ​, អ៊ូ ចាន់​រិ​ទ្ធ​, ជូ​ឡុង ស៊ូ​ម៉ា​រ៉ា​, នុត រំ​ដូ​ល​, ហូ វ៉ាន់​, ឡុង រី​, អេង ឆៃអ៊ាង និង ម៉ែន សុថា​វរិ​ន្ទ ។​យកទៅ​បិទ​នៅ​ច្រកព្រំដែន​អានសេះ​ជាប់​ព្រំដែន​ខេត្តព្រះវិហារ​និង​ខេត្ដ​អ៊ូរ​ប៊ុន​ប្រទេស​ថៃ​ក្នុង​គោលបំណង​ទប់ស្កាត់​មិនឱ្យ​មនុស្ស​ទាំង​៩​នាក់​នេះ​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​នោះឡើយ​៕S/