រូបថត​បេសកកម្ម​យាន Apollo តាំងពី​ឆ្នាំ​១៩៦០​រហូតដល់​ឆ្នាំ​២០០២ រំពឹង​លក់​ដេញថ្លៃ​បាន ៩០០០ ដុល្លារ​

613
ចែករម្លែក
  • 37
    Shares

​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដែល​រៀបរាប់​ពី​ការប្រណាំង​ប្រជែង​គ្នា​ជា​ប្រវត្តិសាស្ត្រ​នៅលើ​ទី​អវកាស​ដូចជា​លោក​នី​ល អាម​ស្ត្រ​ង និង​លោក​ប៊ូ​ស អាល់ឌ្រីន កំពុង​ដើរ​លើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ និង អវកាសយានិក​កំពុង​ហោះហើរ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅឯ​ក្រុមហ៊ុន​លក់​ដេញថ្លៃ Swann Galleries នៅ​ញូវយ៉ក​។​

​សមាជិក​អវកាសយានិក​របស់​អង្គការ​ណា​សា​ត្រូវបាន​ថត​អំឡុង​បេសកកម្ម​ជាច្រើន​ដូចជា​បេសកកម្ម​យាន Gemini យាន Apollo និង យាន Skylab ព្រមទាំង​កម្មវិធី​អវកាស​ជាតិ​ផ្សេងទៀត​ជាច្រើន​។​

​រូបថត​បានមកពី​កម្មវិធី​អវកាស​រយៈពេល​ជាច្រើន​ទសវត្សរ៍​នេះ​រៀបរាប់​ពី​របកគំហើញ​ដ៏​សំខាន់​គួរឱ្យកត់សម្គាល់​សម្រាប់​វិទ្យាសាស្ត្រ​ពី​ឆ្នាំ ១៩៦០ រហូតដល់​ឆ្នាំ ២០០២​។​

​បណ្តុំ​រូបថត​ទាំងនោះ​រួមមាន​រូបថត​មិនគួរ​ឱ្យ​ជឿ​នៃ​ការដើរ​លើ​លំហ​អាកាស​ជា​លើកដំបូង​របស់លោក​នី​ល អាម​ស្ត្រ​ង នៅលើ​ឋាន​ព្រះ​ចន្ទ និង​អវកាសយានិក​អេ​ដ​វ៉ាដ អេ​ច វ៉ា​យ​ធូ ត្រូវបាន​ថត​ជាមួយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ផែនដី​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​ពីក្រោយ​ខ្នង​គាត់​។​

​ស្បែកជើង​របស់​អវកាសយានិក​នៅលើ​ដី​ឋាន​ព្រះ​ចន្ទ អវកាសយានិក​កំពុង​ហោះហើរ និង​អណ្តែត​ក្នុង​យានអវកាស​អំឡុងពេល​ហោះហើរ និង​រូបភាព​ដែល​ថត​នៅលើ​ផែនដី​នៅឯ​មជ្ឈមណ្ឌល​អវកាស Lyndon B. Johnson និង Kennedy គឺ​ស្ថិត​ក្នុងចំណោម​រូបភាព​ជាច្រើន​ដែល​កំពុង​តាំង​បង្ហាញ​។​

​រូបថត​ភាគច្រើន​មាន​ទំហំ ៨​គុណ​១០​អ៊ី​ញ ជាមួយ​រូប​ខ្លះ​ធំ​ជាង​នេះ និង តូច​ជាង​នេះ​ក៏មាន​។ រូបថត​ទាំងនេះ​រំពឹង​លក់​ដេញថ្លៃ​បាន​ចាប់ពី ៦០០០ ទៅ ៩០០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស