រូបថត​សារព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ ៥ ទសវត្សរ៍​ចុងក្រោយ​

236
ចែករម្លែក

​រូបថត​ក្មេងស្រី​វ័យ ៩ ឆ្នាំ​រត់​ទាំង​ស្រាត​ននលគក​ដោយ​ក្ដី​តក់ស្លុត​គេច​ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​សាំង អំឡុង​សង្គ្រាម​វៀតណាម បាន​ជាប់​ជា​រូបថត​សារព័ត៌មាន​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​ចុង​ក្រោយនេះ​។​
​ ​
​រូបថត​ដ៏​រន្ធ​ត់នៃ​ក្មេងស្រី​ឈ្មោះ គីម ហ្វុ​ក (Kim Phuc) ដែល​អ្នក​ថតរូប នី​ក អ៊ុត (Nick Ut) ថត​បាន​ក្នុង​ឆ្នាំ ១៩៧២ នេះ​ត្រូវបាន​សារព័ត៌មាន​យកទៅ​ចុះផ្សាយ​ពេញ​ពិភព លោក​ហើយ​រូប​នេះឯង​ដែល​បាន​ជួយ​បញ្ចប់ សង្គ្រាម​នៅ​វៀតណាម​។
​ ​
តាមរយៈ​ការស្ទង់មតិ​ថ្មី​មួយ រូបនេះ​ទទួលបាន​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​អង់គ្លេស ប្រមាណ​៣៧% ជាប់​ជា​រូបថត សារព័ត៌មាន​ដែល​ល្បីល្បាញ​បំផុត​ក្នុង​រយៈពេល ៥ ទសវត្សរ៍​ចុងក្រោយ​នេះ​។​
​ ​
ចំណាត់ថ្នាក់​លេខ​២ ដែលមាន​អ្នកបោះឆ្នោត​គាំទ្រ ៣៥% គឺ​បាន​ទៅលើ​រូប​សាកសព​ក្មេងប្រុស​ជនជាតិ​ស៊ី​រី អាយុ ៣ ឆ្នាំឈ្មោះ អាល​លែ​ន ឃឺ​ឌី (Aylan Kurdi) ដែល​អណ្ដែត​មក​ទើ​លើ​ឆ្នេរ​ខ្សាច់​ប្រទេស​តួ​ក​គី​ខណៈ​ភៀសខ្លួន ពី​សង្គ្រាម​ជាមួយ​គ្រួសារ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​។

​ចំណែកឯ​ចំណាត់ថ្នាក់​លេខ​៣ រួមគ្នា​បាន​ទៅលើ​រូបលោក ណែ​ល​សុន ម៉​ង់​ដេ​ឡា ដែល​ត្រូវបាន​ដោះលែង​ក្នុង ឆ្នាំ​១៩៩០ បន្ទាប់ពី​ជាប់ពន្ធនាគារ​ជាង ២០ ឆ្នាំ​ដោយសារ​ប្រឆាំង​របប​ប្រកាន់ពូជសាសន៍​ស្បែក​ខ្មៅ និង​លោក បាស់ អែល​ឌ្រី​ន (Buzz Aldrin) ដើរ​លើ​ភព​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​១៩៦៩ ព្រមទាំង​បាតុករ​ម្នាក់​ឈរ​តតាំង​រថក្រោះ​ចិន យ៉ាង​អង់អាច​ក្លាហាន​នៅ​ទីលាន​ធាន​អាន​មិន ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ឆ្នាំ​១៩៨៩៕ ប្រែ​សម្រួលៈ ខុម​