រូបថត​ស្រាត​របស់​នារី​ម្នាក់នេះ កំពុង​ធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​វៀតណាម​ចលាចល​

3780
ចែករម្លែក

គ្រាន់តែ​ប៉ុន្មាន​ម៉ោង រូបថត​ស្រាត​របស់​នារី​ម្នាក់​បាន​ទាក់ទាញ​អ្នក​ចុច​មើល​យ៉ាង​សម្បើម​ក្នុង​អ៊ី​ន​ធឺ​ណេ​ត​វៀតណាម​។ នេះ​បើតាម​វេ​ប​សាយ Sputnik Vietnam​។

​ ​វេ​ប​សាយ Sputnik Vietnam បាន​រាយការណ៍​អំពី​ដំណឹង​លេចធ្លោ​ចុងក្រោយ​បំផុត​នៅ​វៀតណាម ពោលគឺ​រូបថត​ស្រាត​របស់​នារី​ម្នាក់ ដែល​ធ្វើឱ្យ​មនុស្ស​មួយ​ប្រទេស​ខ្វែងគំនិត​គ្នា​ពេញ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​។​

​ រូបថត​នោះ​ពណ៌នា​នារី​ម្នាក់​កំពុង​ថត​នៅក្នុង​ស្រះ​ទឹកជា​មួយ​ផ្កាឈូក ដោយ​ដំបូង​ស្លៀកពាក់​ឈុត​ប្រពៃណី​វៀតណាម ប៉ុន្តែ​ក្រោយមកទៀត​ស្រាប់តែ​ស្រាត​ននលគក​។

​ ​រូបថត​នេះ​បាន​បង្កចលាចល​លើ​បណ្តាញ​សង្គម​វៀតណាម ជាមួយ​អ្នកខ្លះ​នាំគ្នា​កោតសរសើរ​លើ​សម្រស់​ធ​ម្ម​ជាតិ​របស់​នាង ខណៈ​អ្នក​ខ្លះទៀត​នាំគ្នា​ជេរប្រទេច​នាង​។​

​ ​ផ្កាឈូក​ត្រូវគេ​ជឿថា ជា​ផ្កា​ដ៏​ពិសិដ្ឋ​របស់​ជាតិ ក្នុងប្រទេស​វៀតណាម ជា​កន្លែង​ដែល​គេ​ចាត់ទុកជា​ការប្រមាថ ពេល​យក​វា​មក​ប្រើ​បិទបាំង​រូប​អាសអាភាស​។

​ ​យ៉ាងណាមិញ អ្នកខ្លះ​និយាយថា ពួកគេ​យល់ថា​នារី​ម្នាក់​នោះ​គ្រាន់តែ​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍ និង ប្រមូល​អ្នកមើល​ឱ្យបាន​ច្រើន​តាម​ដែល​អាចទៅរួច​ប៉ុណ្ណោះ​។

​ ​នាង​ឥឡូវ​ត្រូវគេ​ស្គាល់ឈ្មោះ​ហើយ គឺ ង្វៀន ធូ ត្រាំ​ង មកពី​រដ្ឋធានី​ហាណូយ​របស់​វៀតណាម​៕

#