រូបភាព​គួរឱ្យ​ស្លុតចិត្ត​បង្ហាញ​ពី​ជនរងគ្រោះ​ដែល​រស់រាន​ពី​ការ​ជះ​ទឹក​អាស៊ីត​ជុំវិញ​ពិភពលោក​

235

​ដោយមាន​ស្លាកស្នាម​នៅលើ​ផ្ទៃមុខ​គួរឱ្យខ្លាច និង​ដែល​ស្ទើរតែ​មិនអាច​ចំណាំ​មុខ​បាន ទាំងនេះ​ជា​ស្ត្រី អង់អាច​ក្លាហាន​ដែល​រស់នៅ​ជាមួយ​ស្នាមរបួស​គួរឱ្យ​រន្ធត់​ដែល​បង្កឡើង​ដោយសារ​ការ​ជះ​ទឹក​អាស៊ីត​។
​ ​
​ស្ត្រី​ទាំងនេះ​ដែល​មកពី​ទូទាំង​ពិភពលោក​បានចេញ​មុខ​លាតត្រដាង​ដោយ​ឥត​លាក់​ឱ្យ​ពិភពលោក បានឃើញ​ស្នាមរបួស ដែល​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ឈឺ​ចុក​អស់​មួយជីវិត​។​
​ ​
​រូបថត​ទាំងនេះ​នាំមក​ជូន​ដោយ​អ្នក​ថតរូប​ជនជាតិ​អាល្លឺម៉ង់ ម្នាក់​ឈ្មោះ អាន​គ្រីស្ទី​ន វើ​ល (Ann-Christine Woehrl) ដែល​បានធ្វើ​ដំណើរ​ជុំវិញ​ទ្វីបអាស៊ី និង​ទ្វីបអាហ្វ្រិក ដើម្បី​កត់ត្រា​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ស្ត្រី ទាំងនេះ​នៅក្នុង​ការ​សម្រប​ខ្លួន​ទៅនឹង​របួស​រាងកាយ និង​របួស​ផ្លូវចិត្ត​។
​ ​
​សូមបញ្ជាក់ថា រូបភាព​ទាំងនេះ​នឹង​បង្ហាញ​វត្តមាន​ក្នុង​ពិព័រណ៍​ថ្មី​មួយ​ដែលជា​ផ្នែក​មួយ​នៃ​គម្រោង IN/VISIBLE ជួសមុខ​ឱ្យ​អង្គការ​សប្បុរសធម៌ A.S.T.i ដែល​ធ្វើការ​ជាមួយ​អ្នក​រស់រាន​ពី​ការ​ជះ​ទឹក​អាស៊ីត​ជុំវិញ​ពិភពលោក​៕ ប្រែ​សម្រួលៈ​ខុម​